(ប៉េកាំង)៖ ថ្មីៗនេះទីក្រុងប៉េកាំង ប្រទេសចិន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះកុមារអាយុពី៣ ដល់១១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ប្រទេសចិនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតនៅលើពិភពលោក ដែលចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះកុមារតូច។ សម្រាប់ប្រទេសគុយបា ក៏ជាប្រទេសមួយក្នុងចំណោមនោះផងដែរ ដែលបានចាប់ផ្តើមការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុក្រោម២ឆ្នាំ។

បច្ចុប្បន្នសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់តែកុមារអាយុ ១២ឆ្នាំឡើងលើប៉ុណ្ណោះ ខណៈបណ្តាប្រទេសទាំងនេះកំពុងឆ្ពោះទៅបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុពី៥ទៅ១១ឆ្នាំយ៉ាងឆាប់រហ័ស៕