(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Pfizer Inc បាននិយាយកាលពីថ្ងៃចន្ទ ខែវិច្ឆិកា ទី២២ នេះថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួន មានប្រសិទ្ធភាពបង្ការជំងឺកូវីដ១៩ ក្នុងរយៈពេលវែងបានយ៉ាងរឹងមាំ។ នេះបើយោងតាមការសិក្សាដំណាក់កាលចុងក្រោយដែលធ្វើឡើងក្នុងចំណោមមនុស្សវ័យជំទង់ដែលមានអាយុពី១២ ដល់១៥ ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រុមហ៊ុនបាននិយាយថា ក្នុងរយៈពេលពី០៧ថ្ងៃទៅជាង០៤ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ នឹងមានប្រសិទ្ធភាព១០០%ប្រឆាំងនឹងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ករណីបន្ទាន់ចំពោះមនុស្សដែលមានអាយុពី១២ ទៅ១៥ឆ្នាំ ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិកក្នុងខែឧសភា ហើយបានផ្តល់ការយល់ព្រមពេញលេញសម្រាប់ការប្រើប្រាស់ចំពោះមនុស្សដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅក្នុងខែសីហា៕