(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦០, ២៧៧,៣៥២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៩៨,៨៦៨នាក់ និងជាសះស្បើយឡើងវិញ ២៣៥,២៤៣,២៧២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៨, ៩៩៩,៧៣៧នាក់ ស្លាប់ចំនួន ៧៩៨,៥៥១នាក់ និងជាសះស្បើយចំនួន ៣៨,៧៩៩, ៩៨៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៥៤៦,៩២៦នាក់ ស្លាប់ចំនួន ៤៦៦,៩៨០នាក់ និងជាសះស្បើយ ៣៣,៩៦៧, ៩៦២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ០៥៥,៦០៨នាក់ ស្លាប់ ៦១៣,៦៩៧នាក់ និងជាសះស្បើយ ២១,២៧៥,២០៩នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖