(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ អូមីក្រុង មិនកាចសាហាវជាង «ឌែលតា» ទេ, តែបង្កគ្រោះថ្នាក់ដល់អ្នកមិនបានចាក់ វ៉ាក់សាំងបង្ការ, នេះបើតាម WHO

២៖ កិច្ចចរចារវាង NATO និងរុស្ស៊ី បិទបញ្ចប់ទៅដោយការព្រមានដាក់គ្នាទៅវិញទៅមក

៣៖ កូរ៉េខាងត្បូងត្រៀមចាប់ផ្តើមប្រើ ថ្នាំរបស់ក្រុមហ៊ុន Pfizer ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩

៤៖ រុស្ស៉ីកំពុងដកកងកម្លាំង ចេញពីកាហ្សាក់ស្ថានវិញជាបណ្តើរៗ បន្ទាប់ពីការដាក់ពង្រាយបាន ១សប្តាហ៍

៥៖ យោធាកូរ៉េខាងត្បូង៖ «យើងមានសមត្ថភាពចាប់សញ្ញា និងបាញ់ទម្លាក់ មីស៉ីលលឿនជាងសំឡេង របស់កូរ៉េខាងជើង»

៦៖ ទីក្រុងតូក្យូបង្កើនការប្រកាសអាសន្នដល់កម្រិតទី ២ ដោយសារករណីឆ្លង «អូមីក្រុង» កើនឡើងយ៉ាងគំហុក