(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះ ដោយបង្កការភិតភ័យ ដល់ប្រជាជនរស់នៅក្នុងរដ្ឋធានីហ្សាការតា នាំគ្នាចេញពីផ្ទះសម្បែង និងអគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីខាងលើបានវាយប្រហារលើតំបន់ស្ថិតនៅចម្ងាយ ៥២គីឡូម៉ែត្រ ពីខេត្ត Banten និងមានជម្រៅ រញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រ។

ប៉ុន្តែគ្រោះរញ្ជួយដីនេះបានបង្កជារលកយក្សស៊ូណាមិ ឬក៏សញ្ញាប្រកាសអាសន្នពីរលកយក្សស៊ូណាមិ នោះទេ ខណៈការខូចខាត ឬជនរងគ្រោះក៏មិនទាន់មានការបញ្ជាក់ នោះដែរ៕