(ញូដេលី)៖ នៅថ្ងៃសុក្រនេះ អាជ្ញាធសុខាភិបាលនៅប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៦៤,២០២នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

ក្នុងថ្ងៃជាមួយគ្នានេះដែរ ឥណ្ឌាក៏បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣១៥នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ មកទល់ពេលនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៣៦.៥៧លាននាក់ និងស្លាប់៤៨៥,៣៥០នាក់។

គួរបញ្ជាក់ថា ករណីឆ្លងប្រចាំថ្ងៃក្នុងប្រទេសឥណ្ឌា បានកើនលើស ១០០,០០០នាក់ ជាលើកដំបូងឡើងវិញ ដោយគិតចាប់តាំងពីកំលុងដើមខែមិថុនាមក ខណៈករណីអូមីក្រុងនៅក្នុងប្រទេសឥណ្ឌា ក៏មានការកើនឡើងផងដែរ៕