BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៩៥៦ករណី» ក្នុងនោះ៦៩២នាក់ជាករណីអូមីក្រុង

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៩៥៦ករណីបន្ថែមទៀតគិតត្រឹមថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់នេះ។

ក្នុងចំណោមករណីឆ្លងខាងលើមាន៤០៤នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៤៣នាក់ បន្ទាប់ពីបានរាយការណ៍ពីករណីស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩០,៩៨៦ករណី៕