BREAKING: សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៤៧២ករណី» ក្នុងនោះ១,០០១នាក់ជាករណីអូមីក្រុង (Video inside)

20-01-2022 22:26

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១,៤៧២ករណីបន្ថែមទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់នេះ។

ក្នុងចំណោមករណីឆ្លងខាងលើមាន៣៣៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសបានកើនដល់៨៤៥នាក់ បន្ទាប់ពីបានរាយការណ៍ថា មានករណីស្លាប់ម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៩៧,៥៤៩ករណី៕