(មុំបៃ)៖ មនុស្សយ៉ាងហោច ២នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអគារយ៉ាងសន្ធោសន្ធៅ នៅឯ ទីក្រុងមុំបៃ (Mumbai) ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ និងរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចូលរួមនៅក្នុងប្រតិបត្តិពន្លត់អគ្គិភ័យខាងលើ និងបានជួយសង្រ្គោះ មនុស្សរាប់រយនាក់ចេញពីអគារកម្ពស់ ២០ជាន់ ស្ថិតនៅចំកណ្ដាលទីក្រុងមុំបៃ។

អគ្គិភ័យនេះត្រូវបានគេរាយការណ៍ថាបានឆាបឆេះចេញពីជាន់ទី១៨ នៃអគារ។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ថាតើអគ្គិភ័យនេះបង្កឡើង ដោយមូលហេតុអ្វីឱ្យប្រាកដនៅឡើយទេ៕