(ប៉េកាំង)៖ កាលពីថ្ងៃទី ២៣ ខែមករា កម្មវិធីរាត្រីសមោលសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានធ្វើការហាត់សមរួម ជាលើកទី២។ ការសំដែងដ៏អស្ចារ្យរបស់សិល្បករវ័យចំណាស់ វ័យកណ្តាល និងវ័យក្មេងបានទទួលសម្លេងទះដៃយ៉ាងកក់ក្តៅ ពីសំណាក់ទស្សនិកជន។

រាត្រីសមោលសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ មានតារាសម្តែងល្បីៗជាច្រើន និងមានកម្មវីធីដ៏ល្អអច្ចារ្យ។ ការសម្តែងរបស់ព្រឹទ្ធសិល្បករដូចជា លោកស្រី Tao Yuling, លោក Li Xuejian និងលោកស្រី Li Guyi ជាដើម ធ្វើឱ្យទស្សនិកជនកោតសរសើរមិនដាច់ពីមាត់។ សិល្បករល្បីៗដូចជាលោក Yan Weiwen លោកChen Baoguo លោក Zhang Guoli និងលោក Liu Huan ជាដើមបានបង្ហាញខ្លួននៅលើឆាកសម្តែង ដែលបានបន្ថែមភាពស៊ីជម្រៅ និងភាពកក់ក្ដៅជូនរាត្រីសមោលស។

ចំណែកតារាសម្តែងជំនាន់ថ្មី បានបង្ហាញយ៉ាងពេញលេញនូវភាពស្វាហាប់ និងភាពក្លៀវក្លាចិន យុវភាពរបស់យុវជនក្នុងយុគសម័យថ្មី។ រាត្រីសមោសវប្បធម៌ថ្ងៃដាច់ឆ្នាំឆ្លូវ ដែលប្រកបដោយខ្លឹមសារដ៏សំបូរបែប និងភាពល្អអស្ចារ្យជិតចូលមកដល់។ សូមណាត់ជួបគ្នាក្នុងរាត្រីសមោលស អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២២!៕