(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៣,០០២ករណីបន្ថែមទៀត គិតត្រឹមថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃចន្ទនេះ។

ក្នុងចំណោមករណីឆ្លងខាងលើមាន៣៧៨នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៤៨នាក់ដដែល ដោយពុំមានករណីស្លាប់ត្រូវបានរាយការណ៍នៅថ្ងៃនេះទេ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣១៦,៧៧៤ករណី៕