(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជាច្រើន ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើមបានឱ្យដឹងថា ដោយសារតែអ្នកនយោបាយលីទុយអានីបានបង្ករឿងហេតុចំពោះគោលការណ៍ចិនតែមួយ បានជាបណ្តាលឱ្យទំនាក់ទំនងជាមួយប្រទេសចិន មានភាពតានតឹង ក៏ដូចជាបណ្តាលឱ្យសហគ្រាសលីទុយអានីនិងសហគ្រាសដែលវិនិយោគទុនដោយបណ្តាប្រទេសសហភាពអឺរ៉ុបបានទទួល រងការខាតបង់យ៉ាងខ្លាំងផងដែរ។

ឥស្សរជននៃមជ្ឈដ្ឋានពាណិជ្ជកម្មប៉ាន់ប្រមាណថា ការខូចខាតដល់អាជីវកម្មទាំងមូលបានឡើងដល់រាប់រយលានប្រាក់អឺរ៉ូ។ នាពេលបច្ចុប្បន្ននេះ សហគ្រាសជាច្រើនកំពុងទទួលរងផលវិបាកពីសំណាក់អ្នកនយោបាយលីទុយអានី ដែលបង្ករឿងហេតុទាំងនោះ ហើយពួកគេបាននាំគ្នាដាស់តឿន រដ្ឋាភិបាលលីទុយអានីឱ្យកែលម្អទំនាក់ទំនងជាមួយប្រទេសចិនក្នុងពេលឆាប់ៗ។

សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលលីទុយអានីមិនអើពើនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង និងការដាស់តឿនជាច្រើនលើករបស់ប្រទេស ចិន ហើយបានអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់បង្កើតអ្វីដែលហៅថា «ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី»។ ទង្វើដ៏អាក្រក់របស់ភាគីលីទុយអានីបែបនេះ បានល្មើស នឹងគោលការណ៍ប្រទេសចិនតែមួយយ៉ាងគឃ្លើននិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល ក៏ដូចជាល្មើសនឹងពាក្យសន្យាខាង នយោបាយដែលភាគីលីទុយអានីបានធ្វើក្នុងសេចក្តីប្រកាសស្តីពីការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ។

ដូច្នេះ អាចឱ្យឃើញថាប្រទេសលីទុយអានីបានប្រព្រឹត្តិទោសកំហុសយ៉ាងធ្ងន់ធ្ងរជាមុនសិន ហើយប្រទេសចិនបានចាត់វិធានការតបតវិញដោយ សមហេតុសមផលនិងតាមផ្លូវច្បាប់។ ប្រទេសចិនបាន និងកំពុងអនុវត្តតាមច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោកយ៉ាងតឹងរ៉ឹងដែលជាវិធានការ ដ៏ត្រឹមត្រូវរបស់ប្រទេសចិនសម្រាប់គាំពារអធិបតេយ្យភាពជាតិ ដូច្នេះហើយភាគីលីទុយអានីចាំបាច់ត្រូវទទួលរងផលវិបាកទាំងអស់ដែលបណ្តាលមកពី ការបំពានលើទំនុកចិត្តរបស់ខ្លួន។

ការពិតជាក់ស្តែងបានបញ្ជាក់ថា អ្នកនយោបាយលីទុយអានីសុខចិត្តធ្វើជាកូនអុករបស់កម្លាំងប្រឆាំងចិន នោះទីបំផុតអ្នកដែលរងផលប៉ះពាល់ គឺជាសហគ្រាសក្នុងស្រុកព្រមទាំងសហគ្រាសបរទេសដែលវិនិយោគទុននៅប្រទេសលីទុយអានីហ្នឹងឯង។ យោងតាមការផ្សាយដំណឹងនៃ ប្រព័ន្ធសារព័ត៌មាន ដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើមបានឱ្យដឹងថា ដើម្បីកាត់បន្ថយការខាតបង់របស់ខ្លួន សហគ្រាសធំៗទាំងជាតិ និងអន្តរជាតិ ជាច្រើនរបស់លីទុយអានីកំពុងគ្រោងនឹងបោះបង់ចោលអាជីវកម្មក្នុងប្រទេសលីទុយអានី និងផ្ទេរផលិតកម្មទៅកាន់ប្រទេសផ្សេងទៀត។ អាចនិយាយបានថាអ្នកនយោបាយលីទុយអានី ដែលគិតមិនបានវែងឆ្ងាយទាំងនោះ នឹងធ្វើឱ្យខ្លួនឯងរងការខូចខាតយ៉ាងដំណំនិងបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ទាល់តែសោះ។ ការធ្វើប្រជាតិមតិមួយលើកនៅចុងឆ្នាំ២០២១ បានបង្ហាញថាការមានទំនុកចិត្តរបស់ប្រជាជនលីទុយអានីចំពោះរដ្ឋាភិបាលបានធ្លាក់ចុះ មកនៅត្រឹម ១៧.៣ ភាគរយ។ អ្នកទទួលខុសត្រូវនៃស្ថាប័នស្ទង់ប្រជាមតិបានថ្លែងថាសមាមាត្រនេះគឺជាកម្រិតទាបបំផុតចាប់តាំងពីការបង្កើតប្រទេស លីទុយអានីមកដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការបញ្ចុះកម្តៅនៃទំនាក់ទំនងជាមួយប្រទេសចិនរបស់លីទុយអានីជាដើម។

ពីការដាក់សម្ពាធរបស់សហគ្រាសដល់ការធ្លាក់ចុះនៃការធ្វើប្រជាតិមតិ រដ្ឋាភិបាលលីទុយអានីបានបង់តម្លៃយ៉ាងធ្ងន់ធ្ងរដោយសារការប្រព្រឹត្តខុសឆ្គង ក្នុងបញ្ហាពាក់ព័ន្ធតៃវ៉ាន់។ ដូចប្រសាសន៍របស់លោក Gitanas Nausėda ប្រធានាធិបតីលីទុយអានីដែលបានលើកឡើងថា វាច្បាស់ណាស់ថា ទំនាក់ទំនងរវាងចិន និងលីទុយអានីក្នុងដំណាក់កាលបច្ចុប្បន្ននេះ បាន «បណ្តាលឱ្យសហគ្រាសមានការខាតបង់យ៉ាងខ្លាំង» ថែមទាំងក៏ «នឹងមានភាព កាន់តែខ្លាំងឡើងៗនាពេលអនាគត» ផងដែរ។

គួរបញ្ជាក់ថា អ្នកនយោបាយលីទុយអានីដែលបង្ករឿងហេតុទាំងនោះចាំបាច់ត្រូវដឹងឱ្យច្បាស់ថា បច្ចុប្បន្ននេះ ចិនដីគោកបានក្តាប់ជាប់នូវសិទ្ធិដឹកនាំ និងសិទ្ធិម្ចាស់ការក្នុងទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់រួចហើយ ការបង្រួបបង្រួមរបស់ប្រទេសចិនជាចរន្ត ប្រវត្តិសាស្ត្រដែល មិនអាចរារាំងបានឡើយ។ សូមដាស់តឿនភាគីអាមេរិកកុំមើលស្រាលចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មោះមុតនិងសមត្ថភាពដ៏ខ្លាំងក្លារបស់ ប្រជាជនចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីឱ្យសោះ។ ទង្វើណាដែលចង់បំពានលើគោលការណ៍ចិនតែមួយ និងប៉ុនប៉ងរារាំង និន្នាការបង្រួបបង្រួម របស់ប្រជាជាតិចិនមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន!