(ប៉េកាំង)៖ ថ្ងៃទី២៥ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើការហាត់សមលើកទី៣។ កម្មវិធីនានាដែលរចនាឡើងយ៉ាងផ្ចិតផ្ចង់បានធ្វើឱ្យទស្សនិកជនកោតសរសើរយ៉ាងខ្លាំង និងមានសំណើចសើចសប្បាយប្រកបដោយបរិយាកាសល្អប្រសើរ។

ក្នុងការរចនាខ្លឹមសារសម្តែងកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ មិនត្រឹមតែផ្តោតសំខាន់លើកម្មវិធីអំពីការបន្តវេននៃមរតកវប្បធម៌ប្រពៃណីចិនប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីល្អៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍនៃជនបទ អរិយធម៌អេកូឡូស៊ី កីឡាព្រិលទឹកកក និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាជាដើម។

អ្នកសម្តែងមិនត្រឹមតែមានសិល្បករដែលមកពីក្រុមសិល្បៈជាតិប៉ុណ្ណោះទេ ថែមទាំងមានសិល្បករដែលមកពីមូលដ្ឋានផងដែរ។ សូមបញ្ជាក់ថា កម្មវិធីរាត្រី សមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ នឹងបន្តកែលម្អថែមទៀត ដើម្បីធ្វើឱ្យកម្មវិធីមានភាពកាន់តែសម្បូរបែប ក្នុងន័យបង្ហាញនូវកម្មវិធីរាត្រីសមោសរមួយលើកដែលប្រកបដោយលក្ខណៈសិល្បៈ ភាពក្លៀវក្លានៃជីវភាព និងភាពសប្បាយរីករាយជូនចំពោះ ជនជាតិចិននៅទូទាំងពិភពលោក។

កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ សូមណាត់ជួបលោកអ្នកនៅយប់ថ្ងៃដាច់ឆ្នាំ គឹយប់ថ្ងៃទី៣១ ខែមករានេះ!