(ប៉េកាំង)៖ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ២០១៥ អស់រយៈពេល៤០ឆ្នាំគត់។ នៅឆ្នាំ២០១៥ មុនចូលឆ្នាំចិន លោក Xi Jinping ប្រធានរដ្ឋចិនបានត្រឡប់ទៅភូមិ Liangjiahe វិញ។អ្នកភូមិLiangjiaheទាំងអស់បានរំភើបយ៉ាងខ្លាំង។ លោកបានយកអង្ករ មី ប្រេងឆា សាច់និងគំនូរក្រហមតុបតែងអបអរឆ្នាំថ្មីជាដើម ដែលទិញដោយចេញលុយដោយខ្លួនឯង ហើយយកមកជូនអ្នកភូមិ ពិសេសគឺនាំមកនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ របស់អ្នកដឹកនាំរដ្ឋចំពោះប្រជាជន។

នៅខាងមុខទីស្នាក់ការគណៈកម្មការភូមិ Liangjiahe លោក Xi Jinping ឃើញបារីនៅ លើដៃបងប្រុស Zhang Weipang បាននិយាយយ៉ាងយកចិត្តទុកដាក់ថា បងនៅជក់បារី? លោកZhang Weipang បានឆ្លើយយ៉ាងអៀនខ្មាស់ថា បារីនេះខ្ញុំមិនអាចដាក់ចុះបានទេ។ លោកបានណែនាំគាត់ថា ប្រុងប្រយ័ត្នណា៎ ថែទាំសុខភាពផង ឈប់ជក់បារីទៅ។ លោក Zhang Weipang បានយល់ព្រមដោយសើចញញឹម។

លោក Zhang Weipang ចាត់ទុកលោក Xi Jinping ជាបងប្អូនចឹង។ ក្នុងរយៈពេលជិតមួយឆ្នាំដែលលោក Xi Jinping ចាកចេញពីភូម Liangjiahe លោ Xi Jinping បានយកស្បៀង២០គីឡូ ដែលជារដ្ឋចែកឱ្យយុវជនចុះមូលដ្ឋានជាប្រចាំខែ ទៅឱ្យគ្រួសារលោក Zhang Weipang ទាំងអស់ និងហូបបាយជាមួយក្រុមគ្រួសារ Zhang Weipang។ ក្រុមគ្រួសារ Zhang Weipang ហូបអី លោកXi Jinping ក៏ហូបហ្នឹងដែរ។ លោក Zhang Weipang និយាយថា មិនថាម្ហូបអីគាត់ហូបបានទាំងអស់ មិនថាអ្នកក្រដល់កម្រិតណា គាត់មិនដែលមិនគោរពទេ។

ទោះបីបានខានជួបយូរឆ្នាំក៏ដោយ តែលោក Xi Jinping នៅតែចាំ Zhang Weipang នៅក្នុងវង់មនុស្ស។ នៅដូចពីដើមទះស្មា Zhang Weipang ហៅឈ្មោះ Zhang Weipang សួរគាត់ជីវភាពរស់នៅយ៉ាងមេច ហូបអី មានកូនប៉ុន្មាន...លោក Zhang Weipang បានឆ្លើយតបថា ជីវភាពរស់នៅឥឡូវល្អហើយ បើមិនហូបបាយសក៏ហូបមី សាច់ក៏អត់ដែលខានទេ មានបន្លែស្រស់ហូបពេញមួយឆ្នាំតែម្ដង។

ដល់ពេលបាយត្រង់ លោក Xi Jinping បានអញ្ជើញទៅដល់ផ្ទះ Liang Yuming ដែលជាអ្នកណែនាំលោក ចូលរួមបក្សកម្មុយនីស្តចិន។ លោកបានទទួលទានបាយចូលឆ្នាំថ្មី ជាមួយពួកម៉ាកចាស់ មាននំបំពង សាច់ចៀន ស្ពៃជូរ មីនិងល្ពៅ សុទ្ធតែជាម្ហូបលោក Xi Jinping ចូលចិត្តហូប។ លោក Liang Yuming បានថា លោក Xi Jinping ហូបបាយផង សួរនាំពីជីវភាពបច្ចុប្បន្នរបស់អ្នកភូមិផង៕