(មូស្គូ)៖ រុស្ស៉ី បានប្រារព្ធទិវាជ័យជម្នះ ៩ ឧសភា នៅថ្ងៃចន្ទនេះ ក្រោមការចូលរួមដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលបានថ្លែងសុន្ទរកថា ទៅកាន់ប្រជាជាតិរុស្ស៉ី។

ការប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ នៅក្នុងឆ្នាំ២០២២នេះ កើតមានឡើងនៅចំពេលកងទ័ពរុស្ស៉ី កំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែនដែលលោក ពូទីន ហៅថាជាប្រតិបត្តិការយោធាពិសេស តែលោកខាងលិចហៅជាទង្វើឈ្លានពាន។

ខាងក្រោមនេះគឺជាជម្រើសរូបភាពនៃទិវាជ័យជម្នះ ៩ ឧសភា នៅរុស្ស៉ី៖