(ប៉េកាំង)៖ ថ្ងៃទី១០ ខែឧសភា មហាសន្និបាតអបអរខួបទី១០០ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន បានបើកធ្វើនៅក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ការប្រារព្ធពិធីអបអរខួបទី ១០០ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនគឺ ដើម្បីលើកទឹកចិត្តយុវជនជាសមាជិកនៃសម្ព័ន្ធនេះ ឱ្យដើរឆ្ពោះទៅមុខដោយក្លាហានក្នុងដំណើរថ្មីនៃការសម្រេចសុបិនចិន ស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

លោក Xi Jinping បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់បក្សកុម្មុយនិស្តចិន សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមបានដឹកនាំយុវជនមួយជំនាន់ ហើយមួយជំនាន់ទៀតឱ្យពង្រឹងជំនឿចិត្តយ៉ាងមុតមាំ ធ្វើតាមការណែនាំរបស់បក្សនិងរួមចំណែកក្នុងការដណ្តើមបាន ឯករាជ្យជាតិនិងការរំដោះប្រជាជន ព្រមទាំងសម្រេចបាននូវភាពរុងរឿងរបស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ដែលបានរួមគ្នាចារទំព័រយុវ័យថ្មីក្នុងដំណើរ ស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ ប្រវត្តិសាស្ត្រនិងការអនុវត្តជាក់ស្តែងបានបង្ហាញយ៉ាងពេញលេញថា សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិនជាក្រុមឈានមុខនៃចលនាយុវជនចិនជាជំនួយការនិងជាកងទ័ពបម្រុងដែលអាចទុកចិត្តបានរបស់បក្ស!