(ប៉េកាំង)៖ ថ្ងៃទី១០ ខែឧសភា នៅក្នុងមហាសន្និបាតអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា នៅក្នុងដំណើរការថ្មី តើរៀបធ្វើយ៉ាងម៉េចទើបអាចឱ្យយុវជនសាមគ្គីគ្នា និងបំផុសគ្នា ដើម្បីខិតខំតស៊ូសម្រាប់សម្រេចសុបិនចិនស្តីពីការសម្រេចគោលដៅ១០០ឆ្នាំទី២ និងការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ វាជាបញ្ហាធំសំខាន់ដែលចលនាយុវជន និងការងារយុវជនចិនក្នុងយុគសម័យថ្មីចាំបាច់ ត្រូវឆ្លើយតប។

លោក Xi Jinping បានលើកឡើងពីក្តីសង្ឃឹម៤ចំណុចចំពោះសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន៖ ទី១ ប្រកាន់ខ្ជាប់ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បក្សកុម្មុយនិស្តចិន ក្លាយទៅជាសាលានយោបាយ ដែលណែនាំគំនិតរបស់យុវជនចិន ឱ្យវិវឌ្ឍរីកចម្រើនជាប់ជានិច្ច។ ទី២ ទទួលបន្ទុកដោយម្ចាស់ការ ក្លាយទៅជាកម្លាំងឈានមុខ ដែលរៀបចំឱ្យយុវជនចិនខិតខំតស៊ូជារៀងរហូត។ ទី៣ យកចិត្តទុកដាក់ដល់យុវជនចិន ក្លាយទៅជាចំណងនិងស្ពានដ៏រឹងមាំបំផុត សម្រាប់បក្សកុម្មុយនិស្តចិន ប្រាស្រ័យទាក់ទងជាមួយយុវជន។ទី៤ ហ៊ានធ្វើបដិវត្តន៍ខ្លួន ធ្វើជាអង្គការឆ្នើមដែលអនុវត្តតាមការណែនាំរបស់បក្សកុម្មុយនិស្តចិន ក្នុងយុគសម័យថ្មីជាប់ជានិច្ច៕