(វីយែន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ពេលវេលាសន្តិភាពនឹងមកដល់ នៅពេលដែលមានការចរចាសន្តិភាពជុំវិញប្រទេសអ៊ុយក្រែន ប៉ុន្តែលោកមិនបានឃើញពេលវេលានោះក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។

លោក Guterres បាននិយាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតីអូទ្រីស លោក Alexander van der Bellen កាលពីថ្ងៃពុធសប្តាហ៍នេះ។ លោកបានលើកឡើងថា «សង្រ្គាមនេះនឹងមិនស្ថិតស្ថេរជារៀងរហូតទេ។ វានឹងមានពេលមួយ ដែលការចរចាសន្តិភាពនឹងប្រព្រឹត្តទៅ»

លោកបានបន្តថា «ខ្ញុំ មិន ឃើញថា វានឹងកើតឡើងភ្លាមៗនោះទេ។ ប៉ុន្តែខ្ញុំអាចនិយាយរឿងមួយ គឺយើងនឹងមិនបោះបង់ចោលឡើយ»