(ប៉េកាំង)៖ ទេពអប្សរនៅក្នុងលោក ស្រស់ស្អាតដោយសារមានក្ដីស្រលាញ់ នៅលើសង្វៀនប្រកួតប្រជែងជាមួយនឹងជីវិត អាចមើលឃើញរូបភាពតស៊ូរបស់គិលានុបដ្ឋាយិកា។

ក្នុងឱកាសទិវាគិលានុបដ្ឋាកអន្តរជាតិថ្ងៃទី១២ខែឧសភា យើងខ្ញុំសូមសម្ដែងការគោរពចំពោះទេពអប្សរអាវសទាំងអស់! នៅក្នុងផ្ទះ ពួកគេជាកូន ជាឳពុកម្តាយ ជាបងប្អូន ពេលពាក់ឯកសណ្ឋានការងារ ពួកគេបានក្លាយទៅជាកូន ឳពុកម្តាយ និងបងប្អូនរបស់អ្នកជំងឺ ពួកគេបានការពារអាយុជីវិតដោយប្រើជីវិតខ្លួន ធ្វើឱ្យអ្នកជំងឺជឿទុកចិត្តតាមរយៈទំនួលខុសត្រូវ។

មិនថា នៅក្នុងការងារថែទាំវេជ្ជសាស្ត្រជាប្រចាំ ឬប្រឈមមុខនឹងខណៈពេលគន្លឹះ ដូចជាការគំរាមកំហែងពីជំងឺឆ្លង និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ បុគ្គលិកថែទាំទាំងអស់សុទ្ធតែ ឈានទៅមុខដោយក្លាហាន គាំពារសុវត្ថិភាពនិងសុខាភិបាលរបស់ប្រជាជន ហើយបង្ហាញពីសេចក្តីសប្បុរសរបស់បុគ្គលិកពេទ្យ និងស្មារតីសេចក្តីស្រឡាញ់គ្មានព្រំដែនដ៏អស្ចារ្យ ជាមួយនឹងសកម្មភាពជាក់ស្តែង។

ទេពអប្សរអាវសដែលគួរឱ្យគោរពទាំងនេះ អ្នកខ្លះថែទាំអ្នកជំងឺនៅមុខគ្រែពេទ្យ ខ្លះខិតខំអស់ពីសមត្ថភាពនៅបន្ទប់ ICU ហើយខ្លះទៀតជួយលោកអ្នកនៅតាមផ្លូវឱ្យទាន់ពេលវេលា ពួកគេតែងតែប្រាប់យើងដោយប្រតិបត្តិការជាក់ស្តែងថាកុំខ្លាច ខ្ញុំនៅទីនេះ!៕