(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ីបានប្រកាសបណ្តេញបុគ្គលិកការទូតអេស្ប៉ាញចំនួន ២៧នាក់ និងអ៊ីតាលីចំនួន ២៤នាក់ចេញពីប្រទេស ដើម្បីជាការសងសឹក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា បុគ្គលិកចំនួន ២៧នាក់នៃស្ថានទូតអេស្ប៉ាញនៅទីក្រុងមូស្គូ ត្រូវបានប្រកាសថាជាបុគ្គលមិនត្រូវបានគេចូលចិត្ត ខណៈដែលអ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា អ្នកការទូតអ៊ីតាលី ២៤នាក់ក៏ត្រូវបានបណ្តេញចេញផងដែរ។

ប្រទេសអ៊ីតាលីបានថ្កោលទោសវិធានការរបស់រុស្ស៊ីនេះថាជា «ទង្វើអរិភាព»

ប្រទេសអេស្ប៉ាញបាននិយាយកាលពីខែមេសាថា ខ្លួននឹងបណ្តេញអ្នកការទូត និងបុគ្គលិកស្ថានទូតរុស្ស៊ីប្រហែល ២៥នាក់ចេញពីទីក្រុងម៉ាឌ្រីដ ដោយចូលរួមជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ដែលបានបញ្ជាឱ្យមន្ត្រីរុស្ស៊ីចាកចេញពីប្រទេស៕