(ប៉េកាំង)៖ យោងតាមការចុះផ្សាយរបស់សារព័ត៍មាន Daily Mail បានឱ្យដឹងថា ចាប់តាំងពីកងទ័ពរុស្ស៊ីចូលអ៊ុយក្រែនមក មន្ទិលសង្ស័យអំពីមន្ទីរពិសោធន៍ ជីវសាស្ត្ររបស់អាមេរិក ក្នុងប្រទេសអ៊ុយក្រែនត្រូវបានទម្លាយជាបន្តបន្ទាប់។ ថ្មីៗនេះ លោក Igor Kirillov ប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្ត នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានប្រកាសជាសាធារណៈនូវព័ត៌មានដ៏ញាក់សាច់មួយ គឺ «ការពិសោធន៍ឱសថ» របស់អាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យទាហានអ៊ុយក្រែនជាច្រើនបាត់បង់ជីវិត។

យោធារុស្ស៊ីបានទម្លាយព័ត៌មាន «គម្រោង UP-8» ដែលគម្រោងនេះបានធ្វើការពិសោធន៍ឱសថ ហើយខាងយោធាអ៊ុយក្រែនមាន «អ្នកស្ម័គ្រចិត្ត» ជាង ៤,០០០នាក់ បានសាកល្បងប្រើប្រាស់ថ្នាំ។ ទោះជាយ៉ាងណាក៏ដោយ លោក Igor Kirillov បានដកស្រង់ទិន្នន័យរបស់ប្រព័ន្ធផ្សព្វផ្សាយប៊ុលហ្គារីបានឱ្យដឹងថា គ្រាន់តែ «ការពិសោធន៍» របស់មន្ទីរពិសោធន៍ Kharkov បានបណ្តាលឱ្យទាហានអ៊ុយក្រែន ២០ នាក់បានស្លាប់យ៉ាងអាថ៌កំបាំង ដោយឡែក មានទាហាន ២០០ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

«មន្ទីរស្រាវជ្រាវសម្ងាត់» បែបនេះត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែអាមេរិកបាន «ឧបត្ថម្ភ» គម្រោងទាំងនេះនៅក្នុងអ៊ុយក្រែនដោយផ្ទាល់។ បណ្តាញ «មន្ទីរពិសោធន៍ជីវសាស្រ្ត» របស់អ៊ុយក្រែនក៏ត្រូវបានបែកធ្លាយក្រោយពេលយោធារុស្ស៊ីវាយចូលអ៊ុយក្រែន ហើយរុស្ស៊ីបានរកឃើញបណ្តាញដែល ត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយមន្ទីរបញ្ចកោណ ដែលជាប់ពាក់ព័ន្ធនឹង «មន្ទីរពិសោធន៍ជីវសាស្រ្ត» ជាង ៣០កន្លែង។

ភាគីរុស្ស៊ីបានសង្ស័យថា ថ្នាក់ដឹកនាំកំពូលរបស់អាមេរិកមានទំនាក់ទំនងស្មុគ្រស្មាញជាមួយមន្ទីរពិសោធន៍ទាំងនេះ ឧទាហរណ៍ដូចជា៖ មូលនិធិវិនិយោគ ដែលដឹកនាំផ្ទាល់ដោយលោក Biden Hunter ដែលជាកូនប្រុសរបស់លោកចូ បៃដិន អាចជាប់ពាក់ព័ន្ធនឹងគម្រោងទាំងនេះ។ លោក Biden Hunter កូនប្រុស របស់លោកចូ បៃដិន ក៏ស្ថិតក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់រុស្ស៊ីលើកនេះផងដែរ។ យោងតាមមតិសាធារណៈយល់ថា លោក Biden Hunter មើលទៅហាក់ដូចជា មិនមានអ្វីពាក់ព័ន្ធជាមួយរដ្ឋបាលលោកចូ បៃដិនទេ ប៉ុន្តែតាមពិត គាត់គឺជា «ស្តេចត្រាញ់» ដែលអាច «ហៅខ្យល់» និង «ហៅភ្លៀង» នៅអ៊ុយក្រែន។
រឿងអាស្រូវរបស់លោក Biden Hunter ក៏ត្រូវបានបែកធ្លាយជាបន្តបន្ទាប់នៅមុននេះ ហើយត្រូវបានគេចាត់ទុកថា ជា «មនុស្សដែលធ្វើឱ្យឪពុកបាក់មុខ»
ប៉ុន្តែ អ្វីដែលគួរឲ្យខ្លាចបំផុតនៅពេលនេះគឺថា លោក Biden Hunter ហាក់ដូចជាជាប់ពាក់ព័ន្ធនឹងបញ្ហាមន្ទីរពិសោធន៍ជីវសាស្ត្រអាមេរិក។ បច្ចុប្បន្ន រុស្ស៊ីកំពុងស្វែងរកចម្លើយពីលោកចូ បៃដិន។ ប្រធានរដ្ឋ Duma គឺលោក Vyacheslav Volodin របស់រុស្ស៊ីយល់ថា លោកចូ បៃដិន មានកាតព្វកិច្ចត្រូវ ពន្យល់ពីរឿងនេះ ពីព្រោះរុស្ស៊ីបានចាប់ផ្តើមស្វែងរក «តម្រុយ» ក្នុងរឿងនេះហើយ។

វានឹងគួរឱ្យភ្ញាក់ផ្អើលណាស់ ប្រសិនបើសហរដ្ឋអាមេរិកបានប្រើជនជាតិអ៊ុយក្រែនសម្រាប់ «ការពិសោធន៍លើវត្ថុមានជីវិត» រឿងបែបនេះគឺដូចនឹងករណី «កងពលលេខ ៧៣១» ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុនដែលធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រ ទោះបីកាលនោះសហរដ្ឋអាមេរិកបានបិទបាំងនូវករណី «Unit ៧៣១» ក៏ដោយ ប៉ុន្តែ «កេរដំណែល» នៃ «កងពលលេខ ៧៣១» នៅទីបំផុតត្រូវបាន «ទទួលមរតក» ដោយសហរដ្ឋអាមេរិក បន្ទាប់មកទៀត ក៏បានលិចចេញនូវមន្ទីរពិសោធន៍ជីវសាស្ត្រ DePauw ដ៏ល្បីល្បាញនិងស្អុយឈ្មោះដូចគ្នា។

សូម្បីតែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសក៏ចាប់ផ្តើមសង្ស័យថា មេរោគកូវីដ-១៩ថ្មី ដែលកំពុងវាយលុកពិភពលោកអាច «ផលិតដោយសហរដ្ឋអាមេរិក»។ មន្ទិលសង្ស័យមួយនេះ ត្រូវបានបោះផ្សាយដោយសារព័ត៍មាន Daily Mail ដ៏ល្បីល្បាញរបស់អង់គ្លេស ហើយបានអះអាងថា ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាម៉េរិក Moderna បានដាក់ពាក្យសុំប៉ាតង់ជីវសាស្ត្រអំពីហ្សែនមួយនៅឆ្នាំ២០១៦ ប៉ុន្តែផ្នែកនៃហ្សែន(gene segment)ពាក់ព័ន្ធបែបជារកឃើញនៅក្នុងហ្សែនរបស់ មេរោគកូវីដ-១៩ថ្មី ហើយត្រូវបានរកឃើញដោយក្រុមស្រាវជ្រាវមេរោគរបស់អង់គ្លេស៕