(ប៉េកាំង)៖ «លោកឪពុកប្រៀបដូចជាសត្វគោ ខំធ្វើការដោយស្ងាត់ៗដើម្បីប្រជាជនចិន។ នេះបានលើកទឹកចិត្តខ្ញុំឱ្យខិតខំពេញទំហឹង ដើម្បីបម្រើប្រជាជន។» ក្នុងសំបុត្រជូនពរខួបកំណើតលោកឪពុក លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ប្រៀបធៀបលោក Xi Zhongxun ឪពុករបស់លោកដោយប្រើពាក្យមួយឃ្លានេះ។

លោក Xi Jinping បានបន្តសរសេរថា «ចរិតថ្លៃថ្នូរដែលខ្ញុំចង់បន្តវេន និងរៀនសូត្រតាមឪពុកមានច្រើនណាស់» ក្នុងនោះក៏បូករួមទាំង «ការប្រកាន់ភក្តីភាពចំពោះប្រជាជន»

* ខ្ញុំជាកូនប្រុសរបស់កសិករ

លោក Xi Zhongxun ជា «មេដឹកនាំមហាជនដែលចេញមកពីមហាជន»។ លោកតែងលើកឡើងថា ខ្លួនជាកូនប្រុសរបស់កសិករ ហើយនឹងចាត់ទុកខ្លួនឯងជា សមាជិកម្នាក់របស់ប្រជាជនជាប់ជានិច្ច។

អាយុមិនដល់ ២០ឆ្នាំផង លោក Xi Zhongxun បានចូលរួមបង្កើតតំបន់មូលដ្ឋានបដិវត្តន៍ Shaanxi-Gansu-Ningxia ដែលស្ថិតនៅភាគពាយ័ព្យរបស់ប្រទេសចិន។ លោក Xi Zhongxun តែងនឹករំលឹកចំណងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងបក្សកុម្មុយនីស្តចិននិងប្រជាជនចិន ក្នុងអំឡុងពេលតស៊ូប្រយុទ្ធ ដើម្បីបង្កើតតំបន់មូលដ្ឋានថា៖ «បើគ្មានការគាំទ្ររបស់ប្រជាជន នោះក៏គ្មានអ្វីៗគ្រប់យ៉ាងរបស់យើងឡើយ។»

កាលនោះនៅតំបន់មូលដ្ឋានបដិវត្តន៍ Shaanxi-Gansu-Ningxia កន្លែងដែលលោក Xi Zhongxun ប្រចាំធ្វើការ ថ្ងៃណាក្តីសុទ្ធតែកកកុញដោយមហាជន ពីព្រោះពួកគេចាត់ទុកលោកជាមិត្តដឹងចិត្តគ្នា។

លោក Xi Jinping ធ្លាប់លើកឡើងថា៖ «ជីតារបស់ខ្ញុំជាកសិករ ឪពុករបស់ខ្ញុំជាកសិករ ហើយបានដើរតាមមាគ៌ាបដិវត្តន៍ ខ្ញុំក៏ធ្លាប់ធ្វើជាកសិកររយៈពេល៧ឆ្នាំដែរ។» មនោសញ្ចេតនាដ៏ស្មោះចំពោះបងប្អូនកសិករ ត្រូវបានដក់ជាប់យ៉ាងជ្រាលជ្រៅ ក្នុងដួងចិត្តរបស់ លោក Xi Jinping។

ឆ្នាំ១៩៦៩ លោក Xi Jinping ដែលមានអាយុក្រោម១៦ឆ្នាំ ជាយុវជនមានចំណេះដឹង ដែលបម្រើការងារនៅជនបទ បានចាកចេញពីទីក្រុងប៉េកាំងទៅដល់ភូមិ Liangjiahe ខេត្ត Shannxi ប្រទេសចិន។ នៅក្នុងអំឡុងពេលជាង២,៤០០ថ្ងៃ នៅភាគខាងជើងខេត្ត Shaanxi ក្នុងនាមជាយុវជនមានចំណេះដឹង ដែលបម្រើការងារនៅជនបទ និងធ្វើជាកសិករ លោកបានរស់នៅនិងធ្វើការរួមគ្នា ជាមួយប្រជាកសិករនៅលើខ្ពង់រាបដីលឿង។

លោក Xi Jinping បានថ្លែងថា «ខ្ញុំឃ្លាន អ្នកភូមិធ្វើម្ហូបឱ្យខ្ញុំ ខោអាវខ្ញុំប្រឡាក់ អ្នកភូមិបោកខោអាវឱ្យខ្ញុំ ខោខ្ញុំរហែក អ្នកភូមិដេរឱ្យខ្ញុំ។» ពួកគេបានជួយខ្ញុំដោយមិនគិតពីខ្លួនឯង និងបានការពារខ្ញុំ ជាពិសេសនោះគឺ ពួកគេបានជះឥទ្ធិពលដល់ខ្ញុំ និងអប់រំដល់ចិត្តញាណរបស់ខ្ញុំ ដោយសារចរិយាដ៏ស្មោះត្រង់របស់ពួកគេ។ នៅភូមិ Liangjiahe លោក Xi Jinping មិនគ្រាន់តែបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅ ជាមួយប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានយល់យ៉ាងស៊ីជម្រៅ នូវអ្វីដែលជាជនបទរបស់ប្រទេសចិន អ្វីដែលជាភាពរីករាយនិងទុក្ខសោករបស់ប្រជាជន និងអ្វីដែលជាសភាពការណ៍មូលដ្ឋានជាតិរបស់ប្រទេសចិន។

* ដាក់ប្រជាជនក្នុងចិត្តយ៉ាងពិតប្រាកដ

ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ដែលកំពុងចុះត្រួតពិនិត្យការងារ នៅក្រុង Yulin ខេត្ត Shannxi បានមកដល់កន្លែងដែលឪពុករបស់លោក Xi Zhongxun ធ្លាប់ធ្វើការនិងរស់នៅដែលជាទីតាំងចាស់ នៃគណៈកម្មាធិកាបក្សកុម្មុយនីស្តចិនប្រចាំរ Suide។

នៅក្នុងសាលពិព័រណ៍ សម្តីពាក្យមួយឃ្លាគឺទាក់ទាញភ្នែកជាពិសេស៖ អង្គុយនៅលើចំហៀងរបស់ជនស៊ីវិលបែប Duan Duan di។
«Duan Duan di នេះគឺជាគ្រាមភាសា Guanzhong មានន័យថា ស្ថិរភាពនិងទៀងត្រង់។» ដោយនឹកឃើញគ្រាមភាសា ដែលនិយាយដោយឪពុក Xi Zhongxun លោក Xi Jinping ពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ។

បន្ទាប់ពីលោក Xi Jinping ចូលប្រឡូកក្នុងឆាកនយោបាយ លោក Xi Zhongxun ធ្លាប់បាននិយាយទៅកាន់លោកថា មិនថាអ្នកជាមន្ត្រីខ្ពស់ប៉ុណ្ណាទេ កុំភ្លេចបម្រើប្រជាជនដោយឧស្សាហ៍ព្យាយាម គិតគូរដល់ប្រជាជនយ៉ាងពិតប្រាកដ ប្រាស្រ័យទាក់ទងជាមួយប្រជាជន និងមានភាពជិតស្និទ្ធិ។

លោក Xi Jinping តែងតែចងចាំពាក្យសម្ដីរបស់ឪពុកខ្លួន ក្នុងចិត្តជានិច្ចកាល។ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ លោក Xi Jinping បានបម្រើការងារជាលេខា នៃគណៈកម្មាធិការបក្សស្រុក Zhengding ក្នុងខេត្ត Hebei របស់ប្រទេសចិន។ «មិនដែលអង្គុយទំនេរនៅក្នុងការិយាល័យ» គឺជាការចាប់អារម្មណ៍របស់មនុស្សជាច្រើន មានចំពោះលោក Xi Jinping នៅពេលនោះ។

នៅឆ្នាំ១៩៨៨ លោកXi Jinping បានចូលកាន់មុខតំណែងជាលេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីសចិន ប្រចាំទីក្រុង Ningde ខេត្ត Fujian ប្រទេសចិន។ ពេលដែលលោក បានទៅចុះត្រួតពិនិត្យការងារនៅទីជបន Dang ដែលជាភូមិភ្នំដាច់ស្រយាលបំផុតនៅ ស្រុក Shouning ក្រុង Ningde លោកបានធ្វើដំណើរឆ្លងកាត់ភ្នំនិងទន្លេ ចាប់ពីម៉ោង៧:៣០ព្រឹក ដល់ម៉ោង១២:០០ថ្ងៃត្រង់។ អ្នកភូមិបាននិយាយថា លោកជា «មន្ត្រីធំបំផុតដែលធ្លាប់ទៅដល់ទីនេះ»។

* ប្រជាជនគឺជាប្រទេស ហើយប្រទេសគឺជាប្រជាជន

លោក Xi Zhongxun បានឆ្លងកាត់គ្រប់សម័យកាលប្រវត្តិសាស្ត្រផ្សេងៗ នៃបដិវត្តន៍ចិន ការកសាងនិងកំណែទម្រង់ ក្នុងឆាកជីវិតរបស់លោក។ នៅក្នុងឱកាសខួបលើកទី៥០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក Xi Zhongxun បានចូលទស្សនាពិធីនៅលើវិមាន Tiananmen លោកបានថ្លែងដោយអារម្មណ៍ពិតថា «យើងមិនគួរភ្លេចថា ប្រទេសគឺជាប្រជាជន ហើយប្រជាជនគឺជាប្រទេស»

លោក Xi Jinping បានលើកឡើងជាច្រើនដងថា «ប្រទេសគឺប្រជាជន ហើយប្រជាជនគឺជាប្រទេស»។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ ឆ្នាំ ២០១២មក លោក Xi Jinping បានធ្វើពាសពេញតំបន់ក្រីក្របំផុត ដែលប្រមូលផ្តុំ និងជាប់គ្នាចំនួន១៤ នៅទូទាំងប្រទេសចិន ហើយបានធ្វើការសិក្សាស្រាវជ្រាវជាង ៥០ លើកចំពោះការងារកាត់បន្ថយភាពក្រីក្រ។ ចាប់ពី «ការចំបាច់ត្រូវមើលភាពក្រីក្រពិត» ដល់ «ការចាំបាច់ចាកចេញពីភាពក្រីក្រយ៉ាងពិតប្រាកដ» លោក Xi Jinping បានទទួលបន្ទុកប្រវត្តិសាស្រ្តនៅលើស្មា ។

នៅភាគកណ្តាលនៃខេត្ត Gansu ដែលត្រូវបានគេស្គាល់ថា ជា «តំបន់ក្រីក្របំផុតនៅទូទាំងប្រទេសចិន» លោក Xi Jinping បានដើរចូលក្នុងផ្ទះអ្នកភូមិ ហើយបានដួសទឹកមួយកែវភ្លក់ រសជាតិទឹកធ្វើឱ្យលោក Xi Jinping ចងចិញ្ចើម។ ទិដ្ឋភាពនេះ ក៏ឆ្លងដល់អ្នករាល់គ្នានៅជុំវិញដែរ។ បន្ទាប់មក លោក Xi Jinping បានធ្វើដំណើរជាពិសេសទៅចុះត្រួតពិនិត្យ ទីតាំងគម្រោងផ្គត់ផ្គង់ទឹក Yintao ស្រុក Weiyuan ខេត្ត Gansu ហើយលោកបានថ្លែងទៅកាន់សមមិត្ត ដែលមានទំនួលខុសត្រូវនៃក្រសួងនិងគណៈកម្មការរដ្ឋ ក្នុងស្រុកនិងអមដំណើរថា «ជីវភាពរស់នៅរបស់ប្រជាជន គឺជាអាទិភាពកំពូល ហើយការគ្រប់គ្រងទឹកគឺរឿងសំខាន់បំផុត»។

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ លោក Xi Jinping បានលើកឡើងក្នុងសន្និសីទពេញអង្គលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនអាណត្តិទី១៩ ថា «គណៈបក្សនិងប្រជាជនបានប្រគល់ឱ្យយើង នូវទំនួលខុសត្រូវប្រវត្តិសាស្ត្រ ជាការជឿទុកចិត្តនិងឧស្សាហ៍ព្យាយាម ដែលមានកម្រិតខ្ពស់។ យើងមិនត្រូវភ្លេច នូវបំណងដើមរបស់យើងឡើយ និងចងចាំបេសកកម្មរបស់យើងនៅក្នុងចិត្ត បំពេញកាតព្វកិច្ចរបស់ខ្លួន ធ្វើការដោយឧស្សាហ៍ព្យាយាម ប្តេជ្ញាចិត្តចំពោះបក្សនិងប្រទេសជាតិ បម្រើដល់បក្សនិងប្រទេសជាតិ ខិតខំដើម្បីជាតិ។ ជ័យជំនះយ៉ាងម៉ឺងម៉ាត់ក្នុងការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ និងយកជ័យជំនះដ៏អស្ចារ្យនៃសង្គមនិយម ជាមួយលក្ខណៈចិនក្នុងយុគសម័យថ្មី»។

«ខ្ញុំនឹងមិនគិតពីខ្លួនឯង ហើយមិនខកខានប្រជាជន» នេះគឺជាភក្តីភាពរួមរបស់ Xi Jinping និងឪពុករបស់លោក៕