(ប៉េកាំង)៖ នេះគឺជាខណៈពេលដ៏គួរឱ្យរំភើបមួយ ព្រឹកថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០១៨ មុនបុណ្យចូលឆ្នាំថ្មីចិន លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅភូមិ Sanhe ឃុំ Sanchahe ស្រុក Zhaojue មណ្ឌលស្វយ័តជនជាតិYi Liangshan។ ក្រោយពីបញ្ចប់ការសំណេះសំណាលនៅផ្ទះអ្នកមីង Jimuziluo អ្នកភូមិ Sanhe លោក Xi Jinping បាននិយាយសួស្តីជាមួយ អ្នកភូមិជនជាតិ Yi ដែលមកជូនដំណើរលោក។ លោកគ្រវីដៃថា លាសិនហើយក្មេងៗ។ ក្មេងជនជាតិ Yi ពីរនាក់ស្រែកថា ជម្រាបលា លោកតា Xi។

កូនក្មេងទាំងពីរនាក់នេះ កាលនោះម្នាក់អាយុ ៦ឆ្នាំ ម្នាក់ទៀត ៨ឆ្នាំ ជាកូនប្រុសរបស់អ្នកភូមិ Luogucihuo ដែលនៅខាងស្តាំលោក Xi Jinping ស្ត្រីដែលនៅជាមួយកូនក្មេងគឺនាង Relieermo ប្រពន្ធរបស់លោក Luogucihuo។ រូបថតនេះបានកត់ត្រា នូវខណៈពេលដ៏កក់ក្តៅ រវាងលោក Xi Jinping និងគ្រួសារ Luogucihuo។ លោក Luogucihuo នៅតែចាំថា ក្រោយពីនិយាយសួស្ដី លោក Xi Jinping បានថ្លែងថា ការអប់រំរបស់កុមារមិនគួរបាត់បង់នៅបន្ទាត់ចាប់ផ្តើមទេ។ ការអប់រំជាវិធានការមូលដ្ឋាន សម្រាប់កាត់ផ្តាច់ភាពក្រីក្រ បន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ការអប់រំរបស់កុមារនៅតំបន់ក្រីក្រជារឿងធំដែលលោក Xi Jinping យកចិត្តទុកដាក់ជាប់ជានិច្ច។

ស្រុក Zhaojue ដែលលោកXi Jinping ត្រួតពិនិត្យលើកនេះ គឺជាស្រុកដែល «ភូមិចំណោតភ្នំ» ស្ថិតនៅ ក្មេងៗក្នុងភូមិនេះពេលទៅសាលារៀន ត្រូវចុះតាមជណ្តើរផ្តៅ។ លោក Xi Jinping យកចិត្តទុកដាក់ដល់ «ភូមិចំណោតភ្នំ» និងកុមារក្នុងតំបន់នោះជាប់ជានិច្ច។

នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ពេលចូលរួមការពិនិត្យពិភាក្សា នៃគណប្រតិភូខេត្តស៊ីឈាន់ នៃកិច្ចប្រជុំលើកទី៥ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១២ លោក Xi Jinping បានថ្លែងជាពិសេសអំពី «ភូមិចំណោតភ្នំ» ដោយលើកឡើងថា លោកធ្លាប់មើលការផ្សាយដំណឹងអំពី «ភូមិចំណោតភ្នំ» នៅមណ្ឌល Liangshan តាមកញ្ចក់ទូរទស្សន៍ ពេលឃើញមធ្យោបាយធ្វើដំណើររបស់អ្នកភូមិ លោកបារម្ភណាស់។ លោកថា «តំបន់ក្រីក្របំផុតដែលជាប់ៗគ្នានៅប្រទេសចិន ភាគច្រើនខ្ញុំបានទៅដល់អស់ហើយ តំបន់ Lvliang និងតំបន់ Liangshan ដែលមិនទាន់ទៅដល់ខ្ញុំនឹងទៅឱ្យបានឆាប់»។

ការត្រួតពិនិត្យការងារលើកនេះ ជាការណាត់របស់លោក Xi Jinping កាលពីមួយឆ្នាំមុន។ ក្រោយពីដឹងថា ភូមិចំណោតភ្នំនិងភូមិមួយចំនួនទៀត ត្រូវបានគ្រោងផ្លាស់ទីនិងអភិវឌ្ឍទេសចរណ៍ជនបទ លោក Xi Jinping សប្បាយចិត្តណាស់។ ក្នុងដំណើរត្រួតពិនិត្យលើកនេះ លោកXi Jinpingបានណែនាំការងារពុះពារឧបសគ្គ ក្នុងការបម្រះខ្លួនចេញផុតពីភាពក្រីក្រក្នុងតំបន់ ដូចជាបន្តបង្កើនកម្លាំងនៃការងារផ្លាស់ទីលំនៅ អភិវឌ្ឍមុខរបរដាំដំណាំនិងចិញ្ចឹមសត្វ បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ អ្វីដែលសំខាន់បំផុតនោះគឺត្រូវអភិវឌ្ឍវិស័យអប់រំ មិនអាចឱ្យកុមារឈប់នៅត្រង់បន្ទាត់ចាប់ផ្តើមឡើយ៕