(ប៉េរូ)៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងគ្រោះរញ្ជួយដីអាមេរិក (USGS) បានប្រកាសថា មានគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័របានវាយប្រហារតំបន់ Tirapata ភាគខាងត្បូងប្រទេសប៉េរូនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

USGS បានគូសបញ្ជាក់ថា ការរញ្ជួយដីនេះមានជម្រៅ ២១២ គីឡូម៉ែត្រ។

ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បាននិយាយថា មិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ហើយក៏មិនមានរបាយការណ៍ដំបូងអំពីការខូចខាត ឬអ្នករងរបួសដែរ៕