(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកជាច្រើន ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ តៃវ៉ាន់ ថាការវាយប្រហាររបស់ចិន អាចនឹងបង្កផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមអ៊ុយក្រែន

២៖ រុស្ស៉ី ប្រាប់ទាហានអ៊ុយក្រែនឲ្យទម្លាក់អាវុធចុះចាញ់ ក្នុងសមរភូមិសង្រ្គាមទីក្រុង Sievierodonetsk

៣៖ ប្រធានាធិបតីឥណ្ឌូណេស៉ី នឹងរុះរើគណៈរដ្ឋមន្រ្តី នៅថ្ងៃពុធនេះ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក

៤៖ ប្រមុខណាតូ៖ ណាតូ ចាំបាច់ត្រូវការពង្រឹងការត្រៀមលក្ខណៈ និងសមត្ថភាពអាវុធឱ្យកាន់តែខ្លាំង

៥៖ សេតវិមាន ទទួលស្គាល់ថា លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ច ទៅកាន់អារ៉ាប៊ីសាអូឌីត

៦៖ គុយបាតំណាងឱ្យប្រទេសជិត៧០ ថ្លែងសុន្ទរកថារួមក្នុងសន្និសីទនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដើម្បីប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស