(ប៉េកាំង)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថានីយ៍រថភ្លើង Fengtai ប៉េកាំងប្រទេសចិន បានចាប់ផ្តើមដំណើរការសារឡើងវិញជាផ្លូវការ បន្ទាប់ពីបានទទួលការជួសជុលអស់រយៈពេល៤ឆ្នាំ បន្ទាប់ពីផ្អាកប្រើប្រាស់ដឹកជញ្ជួនភ្ញៀវពីឆ្នាំ២០១០មក។

ស្ថានីយ៍រថភ្លើង Fengtai ប៉េកាំងសាងសង់ កាលពីឆ្នាំ១៨៩៥ ដែលជាស្ថានីយ៍ទីមួយរបស់ទីក្រុងប៉េកាំង បន្ទាប់ពីជួសជុលនិងសាងសង់ពង្រីកធំរួច ស្ថានីយ៍រថភ្លើងបានក្លាយទៅជាស្ថានីយ៍រថភ្លើងខ្នាតធំបំផុត ក្នុងតំបន់ទ្វីបអាស៊ីដែលមានទំហំសំណង់ប្រហែល ៤០ម៉ឺនម៉េត្រការ៉េនិង ទទួលរថភ្លើងល្បឿនលឿនចេញចូលក្នុងពេលតែមួយ បាន៣២ខ្សែ និង សមត្ថភាពទទួលអ្នកដំណើរបានជិត២ម៉ឺនាក់ ក្នុងមួយម៉ោង។

បៃតងនិងកាបូនិកទាបជាលក្ខណៈពិសេសរបស់ស្ថានីយ៍នេះ ឆ្លងតាមការស្រូបយកពន្លឺធម្មជាតិ និងប្រើប្រាសបន្ទះថាមពលពន្លឺព្រះអាទិត្យ ស្ថានីយ៍រថភ្លើងនេះនឹងសន្សំថាមពលអគ្គសនី៩៥ម៉ឺនគីឡូវ៉ាត់ក្នុងមួយឆ្នាំ និងកាត់បន្ថយបញ្ចេញកាបូនិក៩រយតោនក្នុងមួយឆ្នាំទៀតផង។

បើតាមស្ថិតិមានពាក់ព័ន្ធបានបង្ហាញឲ្យដឹងថា រហូតដល់ចុងឆ្នាំ២០២១ ប្រវែងសរុបរថភ្លើងក្នុងដំណើររការប្រទេសចិន បានលើសជាង១៥ម៉ឺនគីឡូម៉ែត្រ ក្នុងនោះមានប្រវែងរថភ្លើងល្បឿនលឿន៤ម៉ឺនគីឡូម៉ែត្រ។ ផ្លូវរថភ្លើងបានគ្របដណ្តប់ស្រុក៨១ភាគរយ រស់ប្រទេសចិន រថភ្លើងល្បឿនលឿនបានទៅដល់ទីក្រុង មានប្រជាជនលើសជាង៥០ម៉ឺន ចំនួន៩៣ភាគរយរបស់ទូទាំងប្រទេសចិន។ ការអភិវឌ្ឍរបស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជួន មិនគ្រាន់តែបង្រួមចម្ងាយតែប៉ុណ្ណោះទេ ថែមទាំងបានជម្រុញឱ្យទំនិញនិងប្រជាជនចរាចរណ៍ ឲ្យកាន់តែលឿនទៀតផង។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក សមត្ថភាពចម្រុះខាងសេវាដឹកជញ្ជួនរបស់ប្រទេសចិន បានត្រូវលើកឡើងយ៉ាងខ្លាំង ដែលធ្វើឲឱ្យប្រទេសចិនក្លាយទៅជាប្រទេសមួយដែលការដឹកជញ្ជួន មានភាពមមាញឹកជាងគេលើពិភពលោក។
លោកបានមានប្រសាសន៍ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ២០១៩ ពេលលោកនិយាយអំពីការដែលបញ្ចូលផ្លូវរថភ្លើងចូលក្នុង ប្រព័ន្ធផ្លូវរថភ្លើងទូទាំងប្រទេសចិន លោកបានមានប្រសាសន៍ថា ប្រទេសចិនដែលកំពុងធ្វើដំណើរទៅមុខ ប្រកបដោយកម្លាំងរស់រវើកដ៏រុងរឿង ពួកយើងសុទ្ធតែកំពុងខិតខំរត់ទៅមុខ ពួកយើងជាអ្នករត់ដើម្បីសម្រេចក្តីសុបិនយើង៕

វិទ្យុមិត្តភាពកម្ពុជាចិន