(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ពូទីន សន្យាបញ្ជូនប្រព័ន្ធមីស៉ីល ដែលអាចបំពាក់នុយក្លេអ៊ែរ ទៅកាន់បេឡារុស នៅប៉ុន្មានខែខាងមុខ

២៖ អង្គការ WHO សម្រេចថា ជំងឺអុតស្វាមិនទាន់ជា «ភាពអាសន្នផ្នែកសុខភាពសាធារណៈជាសកល» នៅឡើយទេ

៣៖ ប្រធានាធិបតីឥណ្ឌូណេស៉ីនឹងទទូចឱ្យលោក ហ្សេនលេនស្គី និងលោក ពូទីន បើកទ្វារទទួលយកការចរចាគ្នា កំលុងទស្សនកិច្ចសប្តាហ៍ក្រោយ

៤៖ អាជ្ញាធរអាហ្រ្វិកខាងត្បូងបើកការស៉ើបអង្កេត ជុំវិញករណីមនុស្ស១៧នាក់ស្លាប់ ក្នុងក្លឹបរាត្រីនៅទីក្រុង East London

៥៖ មេដឹកនាំអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង នឹងបើកជំនួបត្រីភាគី កំលុងកិច្ចប្រជុំ NATO នៅអេស៉្បាញ ចំពោះមុខភាពតានតឹងពាក់ព័ន្ធកូរ៉េខាងជើង

៦៖ រដ្ឋាភិបាលក្ស័យធនរបស់ស្រីលង្កាស្វែងរកការបញ្ចុះតម្លៃប្រេងពីរុស្ស៉ី និងកាតា ខណៈប្រទេសនេះកំពុងអស់ប្រេងប្រើប្រាស់