(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានបញ្ជាក់ពីករណីក្នុងស្រុកដំបូង នៃការឆ្លងជំងឺអុតស្វា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២។

ជនរងគ្រោះ​ជា​ជនជាតិ​ម៉ាឡេស៊ី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ប្រទេស​សិង្ហ​បុរី​។ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា បុរស​នោះ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​អុតស្វា​នៅ​ថ្ងៃ​ពុធ (៦ កក្កដា)៕