(ប៊ុលហ្គារី)៖ នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Kirill Petkov ដែលត្រូវបានបោះឆ្នោតដោយសភាកាលពីខែមិថុនា បន្ទាប់ពីបានជាប់ឆ្នោតក្នុងខែធ្នូ ឆ្នាំមុន នឹងចាកចេញពីតំណែងតាមការបញ្ជារបស់ប្រធានាធិបតី លោក Rumen Radev។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២។

ការបោះឆ្នោតសភាត្រូវបានគ្រោងនឹងធ្វើនៅថ្ងៃទី ០២ ខែតុលាខាងមុខ។ រហូតទៅដល់ពេលនោះ រដ្ឋាភិបាលបច្ចេកទេសមួយ នឹងត្រូវបានបង្កើតឡើង ដែលនឹងត្រូវដឹកនាំដោយលេខាធិការរដ្ឋបាលប្រធានាធិបតីរបស់ លោក Gilib Donev៕