(ប៉េកាំង)៖ នាយប់ថ្ងៃទី២ ខែសីហា លោក Xie Feng អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានទទួលបទបញ្ជាកោះហៅលោក Nicholas Burns ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំចិន ដោយតំណាងរដ្ឋាភិបាលចិនលើកឡើង ការតវ៉ាយ៉ាងម៉ឺងម៉ាត់ និងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះភាគីអាមេរិកអំពីការដែលលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក បានទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិន។

លោក Xie Feng បានថ្លែងថា រដ្ឋាភិបាលអាមេរិកចាំបាច់ត្រូវទទួលខុសត្រូវ។ ភាគីចិននឹងចាត់វិធានការដ៏ចាំបាច់ ដើម្បីតបតយ៉ាងម៉ឺងម៉ាត់។ តៃវ៉ាន់ជាតៃវ៉ាន់របស់ចិន ទីបំផុតនឹងត្រឡប់មកមាតុប្រទេសចិនវិញជាមិនខាន។

ដោយឡែក នៅល្ងាចថ្ងៃទី២ ខែសីហា តាមម៉ោងតំបន់ភាគខាងកើតអាមេរិក លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិក ក៏បានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ និងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះភាគីអាមេរិក អំពីការដែលលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក បានទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិន៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជា