(ប៉េកាំង)៖ ថ្ងៃទី២៩ ខែកញ្ញា ពិព័រណ៍ «ស្នាដៃគំនូរគ្រប់សម័យកាលនៃប្រទេសចិន» បានប្រារព្ធធ្វើនៅសារមន្ទីរជាតិនៅក្រុងប៉េកាំង។ ពិព័រណ៍នេះបានដាក់បង្ហាញស្នាដៃគំនូរល្បីៗ តាមវិធីជាច្រើន ដូចជារូបថត អក្សរ វីដេអូនិង New Media ជាដើម ដែលបានបង្ហាញឯកសារសំណៅ សម្រាប់បោះពុម្ពនៃស្នាដៃគំនូរគ្រប់សម័យ កាលចំនួនជាង ១៧០០សម្រាប់ នេះជាលើកទីមួយហើយបានប្រមូលផ្តុំនូវស្នាដៃគំនូរដ៏មានតម្លៃរបស់ប្រទេសចិន ដែលបានរក្សាទុកក្នុងស្រុកនិងត្រូវបាត់បង់ទៅបរទេស ហើយក៏ជាការបង្ហាញប្រកបដោយភាពរស់រវើក នៃដំណើររីកចម្រើន នៃប្រវត្តិសាស្ត្រវិចិត្រសិល្បៈរបស់ប្រទេសចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន