(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយថា តំបន់ Donbass, Kherson និង Zaporozhye នឹងក្លាយជាដែនដីអធិបតេយ្យភាព ដូច្នេះការវាយប្រហារលើដែនដីទាំងនេះ នឹងក្លាយជាការវាយប្រហារដោយផ្ទាល់លើប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ នៅក្នុងពិធីមួយនៅវិមានក្រឹមឡាំងថា តំបន់ទាំងនេះនឹងចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ី ក្នុងព្រំដែននៃឆ្នាំ២០១៤។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយទៀតថា ការទាមទាររបស់ទីក្រុងមូស្គូមិនបានផ្លាស់ប្តូរទេ ហើយប្រតិបត្តិការពិសេសនឹងបន្ត ដោយសារក្រុងកៀវមិនមានឆន្ទៈក្នុងការចរចា៕