(ប៉េកាំង)៖ ថ្ងៃទី២៨ ខែវិច្ឆិកា វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីស្តង់ដាររថយន្តរបស់ប្រទេសចិន បានត្រូវបង្កើតឡើងនៅក្រុង ធៀនជីន នេះជាស្ថាប័នសិក្សាស្រាវជ្រាវតែមួយគត់របស់ប្រទេសចិន ដែលមានឯកទេសសិក្សាស្រាវជ្រាវអំពីស្តង់ដារ និងការប្រើប្រាស់រថយន្តនាពេលបច្ចុប្បន្ន។

អ្នកសារព័ត៌មានទទួលបានដំណឹងថា វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីស្តង់ដាររថយន្តរបស់ប្រទេសចិន នឹងទទួលបន្ទុកការគ្រប់គ្រង បច្ចេកទេសរបស់ស្តង់ដាររដ្ឋ និងស្តង់ដារមុខរបរលើវិស័យរថយន្ត ព្រមនិងតំណាងឱ្យប្រទេសចិន ចូលរួមកិច្ចសម្របសម្រួល និងតាក់តែងច្បាប់កំណត់ស្តីពីស្តង់ដាររថយន្តអន្តរជាតិ របស់អង្គការសហប្រជាជាតិ និងស្ថាប័នផ្សេងទៀត។ នៅពេលអនាគត វិទ្យាស្ថាននេះនឹងផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ អំពីស្តង់ដាររបស់បច្ចេកទេសរថយន្តឈានមុខ ចំនួនជាង១០ គម្រោង ព្រមនិងជំរុញការតាក់តែងស្តង់ដារថ្មីចំនួនជាង៨០។

គម្រោងតាក់តែងស្តង់ដាររថយន្តអន្តរជាតិ ដែលចិនសហការជាមួយប្រទេសរីកលូតលាស់ខាងវិស័យរថយន្ត និងប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» មានចំនួន១៥គម្រោង។ អ្នកទទួលខុសត្រូវនៃនិយតករទីផ្សារ របស់ចិនបានថ្លែងថា នៅជំហានក្រោយ ចិននឹងជំរុញការធ្វើអន្តរជាតូបនីយកម្មស្តង់ដាររថយន្ត ថែមមួយកម្រិតទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន