(ប៉េកាំង)៖ គណៈកម្មការសុខភាពជាតិចិន បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិនដីគោកកាលពីថ្ងៃអាទិត្យបានរកឃើញមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ៤,២៤៧ករណី។ នេះបើយោងតានការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មាការបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទៀតថា ក្នុងរយៈពេលដូចគ្នា មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ៣,៩១៣នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាសះស្បើយឡើងវិញកាលពីថ្ងៃអាទិត្យ។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ដដែល ពុំមានករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ ខណៈចំនួនអ្នកស្លាប់សរុបនៅត្រឹមចំនួន ៥,២៣៥ករណីនៅទូទាំងប្រទេសចិន៕