(វែលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) បាននិយាយថាលោកស្រីនឹងមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតសកល សាជាថ្មីឡើយ ហើយនឹងលាលែងពីតំណែងយ៉ាងយូរនៅដើមខែកុម្ភៈក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

លោកស្រី អាឌឺន ធ្វើការប្រកាសខាងលើនៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការបញ្ជាក់ថាការបោះឆ្នោតសកលនឹងត្រូវ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ខណៈអាណត្តិរបស់លោកស្រីនឹងត្រូវបញ្ចប់យ៉ាងយូរនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកស្រី អាឌឺន ក៏បានបង្ហាញក្ដីរំពឹងដែរថាគណបក្សពលករ (Labour Party) អាចនឹងទទួលជ័យជម្នះនៅក្នុង ការបោះឆ្នោតសកលខាងមុខ ហើយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សពលករ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីនូវែលសេឡង់ និងដែលកំពុងកាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ គឺលោក ហ្ក្រែន រ៉ូបឺតសុន (Grant Robertson) បានអះអាងលោកនឹងចូលរួម នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សពលករឡើយ៕