(ប៉េកាំង)៖ បុណ្យចូលឆ្នាំថ្មីចិនជាខណៈពេលដ៏សំខាន់និងល្អបវររបស់ប្រជាជនចិនដើម្បីជួបជុំគ្នា លាឆ្នាំចាស់និងទទួលឆ្នាំថ្មី។សម្រាប់លោក Xi Jinping អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោកតែងតែជាប់រវល់នឹងការងារ។ លោកធ្លាប់រំលឹកថា កាលខ្ញុំធ្វើជាមន្ត្រីមូលដ្ឋាន រាល់ពេលសម្រាកថ្ងៃបុណ្យទាន ខ្ញុំសុទ្ធតែប្រចាំការនៅការិយាល័យ ព្រោះខ្លាចកើតហេតុការណ៍អ្វី។ អ្នកទទួលខុសត្រូវនៃអង្គភាពនិងការិយាល័យជាច្រើនពេលថ្ងៃបុណ្យទានគឺឈប់សម្រាកតែម្តងហើយទៅលម្ហែកាយនៅទីឆ្ងាយ ។ ទៅលេងកន្លែងឆ្ងាយតើម៉េចទុកចិត្តបាន? បើស្រាប់តែកើតហេតុការណ៍ណាមួយតើត្រូវដោះស្រាយយ៉ាងម៉េច ? -- លោកបានផ្តាំផ្ញើមន្ត្រីកម្មាភិបាលបក្សកុម្មុយនីស្តចិនថា «ត្រូវប្រកាន់ខ្ជាប់ទំនួលខុសត្រូវដ៏ខ្លាំង»

ដោយសារជាប់រវល់នឹងការងារ នាបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០០១ លោក Xi Jinping ដែលកាលនោះជាអភិបាលខេត្តហុកគៀន មិនបានត្រឡប់ទៅផ្ទះជួបជុំជាមួយលោកឪពុកនិងអ្នកម្តាយទេ។ កាលនោះលោកកំពុងចុះត្រួតពិនិត្យការងារតាមតំបន់មូលដ្ឋាន ហើយបានឆ្លៀតពេលទំនេរនិយាយទូរស័ព្ទជាមួយអ្នកម្តាយបានតែមួយលើក។ ពេលឮថាកូនប្រុសមិនអាចត្រឡប់មកផ្ទះចូលឆ្នាំបាន អ្នកម្តាយរបស់លោកគ្មានការសោកស្តាយអ្វីទេ បែរជាផ្តាំថា៖ “កូនជាប់រវល់នឹងការងារជាច្រើន ម៉ែយល់ហើយសប្បាយចិត្តណាស់ ។ ឱ្យតែកូនធ្វើការងារឱ្យល្អ គឺជាទឹកចិត្តកតញ្ញូដ៏ធំបំផុតសម្រាប់ពុកម៉ែ។ នេះគឺជាការទទួលខុសត្រូវចំពោះក្រុមគ្រួសារផង ចំពោះខ្លួនឯងផង។”
បុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២២ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបើកធ្វើ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកនិងសកម្មភាពការទូតជាច្រើនលើក។

បុណ្យចូលឆ្នាំថ្មីចិនឆ្នាំ១៩៨៩ លោក Xi Jinping ដែលកាលនោះបម្រើការងារនៅក្រុងណីងដឺ ខេត្តហុកគៀន បានទៅសួរសុខទុក្ខប្រជាជនដែលរងគ្រោះដោយសារខ្យល់ព្យុះ។ បុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២០ លោក Xi Jinping បានចុះត្រួតពិនិត្យនិងណែនាំការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដរបស់ប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន