(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ គណបក្សរបស់លោក ហ្សេលេនស្គី បណ្ដេញសមាជិកសភាម្នាក់ ដោយសារធ្វើដំណើរទៅកាន់ប្រទេសថៃ អំឡុងពេលសង្រ្គាម

២៖ អ៊ុយក្រែនថា ពីឡុតរបស់ខ្លួនអាចរៀនចេះប្រើយន្ដហោះចម្បាំង F-16 ក្នុងរយៈពេលកន្លះឆ្នាំ

៣៖ អ៊ុយក្រែនគ្រោងកោះហៅឯកអគ្គរដ្ឋទូតហុងគ្រី ជុំវិញការអត្ថាធិប្បាយរបស់លោក Viktor Orban

៤៖ សហរដ្ឋអាមេរិក៖ អាជ្ញាធរក្នុងទីក្រុង Memphis បញ្ចេញវីដេអូដែលប៉ូលិស វាយទាត់ធាក់បុរសស្បែកខ្មៅម្នាក់ រហូតដល់ស្លាប់

៥៖ ប្រធានាធិបតីស្រីលង្កា ផ្អាកសម័យប្រជុំសភា រហូតដល់មានការប្រកាសគោលនយោបាយថ្មី

៦៖ គ្រោះថ្នាក់ធ្លាក់យន្ដហោះចម្បាំង ២គ្រឿង នៅឥណ្ឌា ផ្ដាច់ជីវិតពីឡុតម្នាក់