(ស៊ីរី)៖ គ្រោះរញ្ជួយដីមួយក្នុងប្រទេសតួកគីបានកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនពាន់ នាក់ និងមានអ្នករងរបួសដល់ច្រើនម៉ឺននាក់។ ហេតុការណ៍បានកើតឡើងវេលាទាបភ្លឺថ្ងៃចន្ទ គ្រាដែលមនុស្សកំពុងដេកលក់យ៉ាងស្កប់ស្កល់។

មនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយធរណី បានកើនជាង៥ពាន់នាក់ហើយ ក្នុងនោះរួម មានប្រមាណជាង ៣,៤០០ពាន់នាក់នៅក្នុងប្រទេសតួកគី និងជាង ១,៦០០នាក់ក្នុងប្រទេស ស៊ីរី។ តួលេខនេះ ត្រូវគេរំពឹងថានឹងបន្តកើនឡើងថែមទៀត ខណៈដែលក្រុមសង្គ្រោះបានបន្ត ការរុករកជួយមនុស្សដែលជាប់នៅក្នុងគំនរអគារដែលបាក់ដួលរលំ។ គ្រោះរញ្ជួយធរណីកម្រិត៧.៨រ៉ិចទ័រ បានកើតឡើងវេលាម៉ោង៤ទាបភ្លឺថ្ងៃច័ន្ទ ក្នុង ប្រទេស តួកគីដែលរំញ័រដីបានកក្រើក ឆ្ងាយដល់ទៅប្រទេសលីបង់និងអ៊ីស្រាអែលថែមទៀត។

ក្នុងប្រទេសតួកគីតែមួយ សេចក្តីរាយការណ៍បង្ហាញថា មានមនុស្សស្លាប់យ៉ាងហោច ៣ពាន់ ៤១៩នាក់ និងជាង២០,៥០០នាក់បានរងរបួសÉចំណែកប្រទេសស៊ីរីដែលជាប់នឹង តួកគីមានមនុស្សស្លាប់យ៉ាងហោច ១,៦០២នាក់ក្នុងនោះ គ្រាន់តែនៅក្នុងតំបន់នៃរង្វង់ទឹក ដីកាន់កាប់របស់រដ្ឋាភិបាលស៊ីរីមានចំនួន៧១១នាក់ និងអ្នកស្លាប់នៅក្នុងតំបន់ទឹកដីដែលក្រុម ប្រឆាំងត្រួតត្រាមាន៧៤០នាក់។ ស៊ីអិនអិន បានរាយការណ៍ថា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ នេះ នៅមានរំញ័រ Aftershock បន្តបន្ទាប់ជាច្រើនទៀតពេញមួយថ្ងៃក្នុងនោះក៏រួមមានរំញ័រ Aftershock ខ្លាំងដល់កម្រិត៧.៥រីច្ឆទ័រនោះថែមទៀត។ ជាធម្មតា គ្រោះរញ្ជួយដី Earthquake តែងមកជាមួយបន្តបន្ទាប់នូវរំញ័រ Aftershocks ប៉ុន្តែមិនខ្លាំងក្លាដូចការរញ្ជួយដីដំបូងរបស់ វា នោះទេ។ សេចក្តីរាយការណ៍បង្ហាញថាមាន Aftershocks យ៉ាងហោចចំនួន១២០ដងបាន កើតឡើងជាបន្តបន្ទាប់ក្នុងកម្រិត៤.៣រ៉ិចទ័រឡើងទៅ និង Aftershocks ដែលខ្លាំងនោះ គឺ មានកម្រិតដល់ទៅ៧.៥រ៉ិចទ័រ ឯនោះ។

ក្រុមភូគព្វសាស្ត្រសហរដ្ឋអាមេរិក USGS បានរាយការណ៍ថា ចំណុចកណ្តាលនៃកន្លែងរញ្ជួយ Epicenter ស្ថិតនៅចម្ងាយប្រមាណ២៣គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងណឺដាចាយ​ Nurdagi ស្ថិតក្នុងខេត្តហ្គាហ្សៀនថិប Gaziantep របស់ប្រទេសតួកគី ដែលមានជម្រៅ២៤.១គីឡូម៉ែត្រ។ ចំណែករំញ័រ Aftershocks កម្រិត៧.៥រ៉ិចទ័រ បានកើតឡើងប្រមាណ៩ម៉ោងបន្ទាប់រំញ័រដ៏ខ្លាំង របស់វាកម្រិត៧.៨រ៉ិចទ័រនោះរួច។ រំញ័រ Aftershocks កម្រិត៧.៥រ៉ិចទ័រ បានកើតឡើងប្រមាណ៩៥គី ឡូម៉ែត្រភាគខាងជើង កន្លែងដែលមានគ្រោះរញ្ជួយដីលើកដំបូងនោះ។

រូបភាពតាមបណ្តាញសង្គម បានបង្ហាញនូវភាពភ័យខ្លាចរបស់មនុស្សជាច្រើនដែលកំពុងស្ថិត ក្នុងសំណង់អាគារធំៗ ដែលបានរងនឹងការរញ្ជួយដីនេះ។ អគារខ្ពស់ៗត្រូវគេឃើញបានបាក់ ស្រុត និងគេឮសូរសម្លេងក្មេងស្រែកយំ និងមនុស្សទ្រហោរទួញយំគួរឱ្យខ្លោចចិត្ត។ ហើយ អ្វីដែលសាក្សីខ្លះបាននិយាយធ្វើឱ្យគេកាន់តែស្លុតថែមទៀតនោះ គឺ រំញ័រ Afterschoks ៧.៥ រ៉ិចទ័របានបន្តមកថែមទៀត ដែលធ្វើឱ្យសំណង់អគារដែលបែកបាក់រង្គើជិតរលំទៅហើយ បានបន្តបាក់សង្កត់សម្លាប់មនុស្សជាច្រើនថែមទៀត។ សេចក្តីរាយការណ៍បង្ហាញថា រំញ័រ Afterschoks ៧.៥រ៉ិចទ័រ មានភាពរាក់ គឺប្រមាណតែ១០គីឡូម៉ែត្រពីក្រោមដីប៉ុណ្ណោះ ដែល ធ្វើឱ្យតំបន់ដែលរងការរញ្ជួយដីខ្លាំងលើកដំបូង កាន់តែទទួលបានភាពយ៉ាប់យ៉ឺនកាន់តែខ្លាំង ថែមទៀត។ រួបភាពតាមបណ្តាញសង្គម បានបង្ហាញនូវបណ្តាក្រុងទាំងឡាយ មានរាយប៉ាយ ដោយគំនរអគារបែកបាក់ បិទបាំងថ្នល់ធ្វើចរាចរណ៍Éមនុស្សម្នាបាននាំគ្នារត់ជាមួយនឹងការ ស្រែករកសាច់ញាតិដែលបានបាត់ ក្រោយអគារធំៗបានដួលបាក់រលំ។ មនុស្សជាច្រើនត្រូវគេ រាយការណ៍ថា បានស្ថិតជាប់ក្នុងរូងក្រោមដីនៃខ្សែបណ្តាញធ្វើដំណើរ មេត្រូក្រោមដីÉអ្នកខ្លះ ដែលកំពុងជិះរថយន្តតាមថ្នល់ ស្រាប់តែត្រូវបានគំនរអគារបាក់ដួលរលំលើ និងគេឮតែស្នូរ សម្លេងស្រែកយំ ពីគំនរដូលរលំ ស្វែងរកការជួយសង្គ្រោះគួរឱ្យអាណិតអាសូរ។ អគារខ្ពស់ៗចំនួនជាងមួយពាន់អគារ ត្រូវបានបំផ្លាញដោយសារតែគ្រោះរញ្ជួយដីនេះ។ កំពង់ ផែមួយឈ្មោះ អ៊ីស្កិន ដេរុន Iskenderun នាភាគខាងត្បូងតួកគី ត្រូវបានខូចខ្ទេចខ្ទីដោយសារ គ្រោះថ្នាក់ធម្មជាតិរញ្ជួយដីនេះ។

គ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ ទី៦កុម្ភៈឆ្នាំ២០២៣ ត្រូវគេជឿថា គឺជាការរញ្ជួយដីខ្លាំងបំផុតដែល បានកើតឡើងក្នុងប្រទេសតួកគី ចាប់តាំងពីឆ្នាំ១៩៣៩នោះមក ដែលការរញ្ជួយដីនាពេលនោះ ក្នុងកម្រិតដូចគ្នា បានសម្លាប់មនុស្សច្រើនដល់៣ម៉ឺននាក់។ ការរញ្ជួយដីក្នុងកម្រិត៧.៨រ៉ិចទ័រ គឺជាករណីកម្រកើតឡើងណាស់ក្នុងពិភពលោកនេះ បើទោះបីជាមានគ្រោះរញ្ជួយដីតិច តួចប្រមាណ៣ឬ៤ដងក្នុងមួយឆ្នាំៗក៏ដោយ។ នៅប្រទេសតួកគីនេះ ក្នុងរយៈពេល២៥ឆ្នាំចុង ក្រោយនេះ មានករណីគ្រោះរញ្ជួយដីចំនួន៧ដងក្នុងកម្រិត៧ចុចសូន្យរ៉ិចទ័រ។ ប៉ុន្តែគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ គឺជាករណីកម្រមួយក្នុងរយៈពេល៨៤ឆ្នាំចុងក្រោយនេះ។

តួកគីគឺជាប្រទេសដែលស្ថិតនៅលើចំណុចក្តៅ នៃសកម្មភាពរញ្ជួយដីដែលគេស្គាល់ថា ជា Albide Belt ដែលជាតំបន់សកម្មបំផុតទីពីរនៅលើផែនដី បន្ទាប់ពី Pacific Ring of Fire ។ ខ្សែក្រវាត់ Alpide លាតសន្ធឹងលើចម្ងាយជាងមួយម៉ឺន៥ពាន់គីឡូម៉ែត្រ តាមព្រំដែននៃស្រទាប់ ដីរំកិលនៃតំបន់អាស៊ីអឺរ៉ុបនិងអាហ្វ្រិក The Boundary of the Eurasian and African tectonic plates​។

សាស្ត្រាចារ្យរងលោក Karl Lang នៃសាលាវិទ្យាសាស្ត្រសិក្សារញ្ជួយដីនៃសកល វិទ្យាល័យ Georgia Tech University បានថ្លែងថា តំបន់ដែលមានគ្រោះរញ្ជួយដីក្នុងប្រទេស តួកគីនោះ គឺជាតំបន់ដែលងាយនឹងរងការធ្វើសកម្មភាពរបស់ចលនាស្រទាប់របស់ផែនដីណាស់។ ក្រុមអ្នកវិទ្យាសាស្ត្រតួកគីបានថ្លែងថា គេមិនអាចកសាងអគារខ្ពស់ៗបានលើតំបន់ នោះបានទៀតទេ។

សេចក្តីរាយការណ៍នៅថ្ងៃអង្គារ៍ ទី៧កុម្ភៈនេះ បានឱ្យដឹងថា ក្រុមសង្គ្រោះបានបន្តការរុករក មនុស្សដែលបានជាប់ក្រោមដីនៅឡើយទេ។ គេបានសង្គ្រោះមនុស្សមួយចំនួន និងបានជួយ សង្គ្រោះទារកដែលទើបនឹងកើតម្នាក់ចេញរួចផុតពីគំនរបែកបាក់នោះថែមទៀត។ ម្តាយរបស់ កុមារនោះ បានស្លាប់បាត់ទៅហើយក្នុងហេតុការណ៍នោះ។ រូបភាពតាមបណ្តាញសង្គមបាន បង្ហាញការជួយសង្គ្រោះកុមារីដ៏តូចម្នាក់ចេញរួចផុតពីគំនរបែកបាក់នោះ។ បុរស ម្នាក់ដែល ត្រូវបានគេជួយសង្គ្រោះជីវិតរួចផុតពីការជាប់ក្នុងគំនរ។

បុរសរងគ្រោះបាននិយាយថា គាត់មានកូនបួននាក់ជាមួយនឹងភរិយា ដែលនៅពេលដែលមាន ហេតុការណ៍គ្រួសាររបស់គាត់ កំពុងដេកលក់យ៉ាងស្កប់ស្កល់។ លោកថា ពេលនោះយើងមាន អារម្មណ៍ថា​ មានការរញ្ជួយធរណី ដែលជាការរញ្ជួយដ៏ខ្លាំង Çខ្ញុំបានដាស់និងនាំប្រពន្ធកូនខ្ញុំ រត់ សម្តៅទៅកាន់មាត់ទ្វារផ្ទះ។ នៅពេលដែលយើងបានរត់ចេញបានទៅដល់មាត់ទ្វារនៃអគារ នោះ ស្រាប់តែអគារទាំងមូលបានបាក់ស្រុតគ្របដណ្តប់មកលើយើងÉពេលនោះមានទ្វារឈើ មួយបានដួលរលំមកលើយើង ហើយទ្វារឈើនោះហើយ បានជួយជីវិតយើង។ លោកបាន រៀបរាប់បន្តថា អគារយើងរស់នៅនោះ គឺជាអគារដែលមានកម្ពស់៤ជាន់Éហើយមនុស្សដែល រស់នៅ៣ជាន់ដទៃទៀត គឺមិនមានអ្នកណាអាចរស់មានជីវិតបានឡើយ។

នៅក្នុងប្រទេសស៊ីរី ដែលជាប្រទេសដែលរងនឹងសង្គ្រាមស៊ីវិលក្នុងស្រុកនោះវិញ ការស្លាប់ របស់ពលរដ្ឋជាច្រើនដោយសារគ្រោះរញ្ជួយដីនេះ បានបន្ថែមទម្ងន់កាន់តែខ្លាំងលើទុក្ខព្រួយ នៃសង្គ្រាមបង្ហូរឈាម រវាងអ្នកប្រយុទ្ធនៃជាតិសាសន៍របស់ខ្លួនឯង។ ក្នុងតំបន់ទឹកដីដែលក្រុម ប្រឆាំងបានត្រួតត្រា មានមនុស្សស្លាប់៧៤០នាក់Éចំណែកក្នុងតំបន់ដែលរដ្ឋាភិបាលត្រួតត្រា មានមនុស្សស្លាប់៧១១នាក់។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស បានធ្វើសេចក្តីអំពាវនាវ ទាំងយប់ស្វែងរកការជួយជំនួយមនុស្សធម៌ផ្តល់ទៅជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ចូរយើងរួមគ្នាដើម្បីជួយអ្នកទាំងឡាយដែល បានរងគ្រោះដោយគ្រោះរញ្ជួយដីនេះ ដែលមនុស្សជាច្រើនកំពុងតែត្រូវជំនួយនេះជាខ្លាំង។

សហរដ្ឋអាមេរិកត្រូវគេរាយការណ៍ថា បានឆ្លើយតបភ្លាមក្នុងការជួយសហការជាមួយប្រទេស តួកគី ដើម្បីផ្តល់ជំនួយមនុស្សធម៌និងក្រុមមនុស្សជួយសង្គ្រោះ។ បណ្តាប្រទេសជាច្រើនបាន ធ្វើការផ្តល់ជំនួយជាបន្តបន្ទាប់ក្នុងការជួយពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះ ។

ប្រធានាធិបតីតួកគី លោក Erdogan បានហៅគ្រោះរញ្ជួយដីនេះ គឺជាវិនាស កម្មដ៏ធ្ងន់បំផុតមិនធ្លាប់មាន ចាប់តាំងពីទសវត្ស១៩៣០នោះមក។

លោក Erdogan បានថ្លែងថា គេមិនទាន់ដឹងច្បាស់នៅឡើយទេនូវចំនួនមនុស្សស្លាប់ និងរង របួសពិតប្រាកដមានប៉ុន្មាននាក់នោះឡើយ។ តួលេខមនុស្សស្លាប់និងរងរបួសនឹងបន្តកើន ឡើងថែមទៀតគ្រាដែលក្រុមសង្គ្រោះ​ កំពុងតែមមាញឹកធ្វើកិច្ចការជួយសង្គ្រោះមនុស្ស ដែល ស្ថិតក្រោមគំនរបែកបាក់របស់អគារ ដែលបានគ្របសង្កត់ពួកគេនៅពីខាងក្រោម។ លោកបាន ថ្លែងថា ក្តីសង្ឃឹមរបស់យើងគឺយើងនឹងបានរួចផុតពីវិនាសកម្មនេះ ជាមួយនឹងការបាត់បង់ជីវិត មនុស្សដ៏តិចបំផុត៕