(តៃប៉ិ)៖ គ្រោះរញ្ជួយដីកម្រិត ៥.៣វុិចទ័របានវាយប្រហារឆ្នេរខាងកើតរបស់តៃវ៉ាន់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ធ្វើឲ្យអគារក្នុងទីក្រុងតៃបុិត្រូវអង្រួនរយៈពេលខ្លី ប៉ុន្តែ​មិនមាន​របាយការណ៍​ពី​ការ​ខូច​ខាតនៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២៣។

ការិយាល័យឧតុនិយមតៃវ៉ាន់ បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីខាងលើនេះគឺនៅចំណុចទីតាំងដែលមានប្រជាជនរស់នៅតិច ស្ថិតនៅភាគខាងកើតតំបន់ហួយលៀន (Hualien) និងមានជម្រៅជាង៧គីឡូម៉ែត្រ។

គួរបញ្ជាក់ថា តៃវ៉ាន់​ស្ថិត​នៅ​ជិត​ចំនុចប្រសព្វនៃ tectonic ទាំងពីរ ហើយងាយនឹងកើតមានរញ្ជួយដី៕