(អឺរ៉ុប)៖ យោងតាមព័ត៌មាន Retuers ចេញផ្សាយនៅមុននេះ​បន្តិចបាន​ឱ្យដឹងថា យន្តហោះមួយគ្រឿងចេញដំណើរពីលីប៊ី ដឹកអ្នកដំណើរចំនួន ១១៨នាក់ ត្រូវបានចោរប្លន់ទាំងកម្រោល នឹងបង្ខំទៅធ្វើការចុះចតនៅប្រទេសដីកោះម៉ាល់តា​ ក្បែរប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១៦។

យន្តហោះខាងលើ​នេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Afriqiyah ប្រភេទ Airbus A320។ ព័ត៌មានលម្អិតនឹងមានការចេញផ្សាយនាពេលបន្តិចទៀតនេះ៕