(​ឈីលី)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយមានកំរិត ៧.៧ រិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរ Puert Quellon​ នៃ ភាគខាងត្បូង ប្រទេសឈីលីនៅថ្ងៃអាទិត្យនេះ ដោយបណ្ដាលឱ្យមានសញ្ញាអាសន្នពីរលកយក្សស៊ូណាមិផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC​ នៅមុននេះបន្តិច នាយប់ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ ២០១៦។   

យោងតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក គ្រោះរញ្ជួយដីនេះ មានចំណុចរញ្ជួយនៅចំងាយ ២២៥ គីឡូម៉ែត្រ ពីភាគ ខាងលិច តំបន់ឆ្នេរ Puert Quellon និងមានជំរៅរញ្ជួយទៅក្នុងដី ១៥ គីឡូម៉ែត្រ