(ប្រទេសថៃ)៖ ក្រុមហ៊ុន ទ្រីផេត អ៉ីស៊ុយស៊ុយសេលស៍ ចំកាត់ ដែលជាអ្នកទទួលខុសត្រូវលក់រថយន្តតូចម៉ាកអ៉ីស៊ុយស៊ុយ ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានបើកទីលានសាកល្បងសមត្ថភាពរថយន្ត Isuzu 4X4 នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងស្ថានភាពផ្លូវ ដ៏លំបាកបំផុត។

ទីលានសាកល្បងរថយន្តកង់បួន (Four Wheel Drive) ធំជាងគេបំផុត ល្អជាងគេបំផុត និងសម្បូរបែបជាងគេបំផុតនៅក្នុង ប្រទេសថៃ សូមស្វាគមន៍សាធារណជន​ដែលអញ្ជើញមកពីប្រទេសកម្ពុជា ដើម្បីទទួលបទពិសោធន៍នៃការផ្សងព្រេងតាមបែប Active Adventure តាមរយៈបទពិសោធន៍ក្នុងការបើកបររថយន្ត «អ៉ីស៊ុយស៊ុយ ឌីម៉េកស៍ ប្លូផៅវើរ» ប្រភេទ Four Wheel Diver ផ្លូវកាត់ទីលាន ឧបសគ្គមានលក្ខណៈច្នៃប្រឌិតដ៏សែនលំបាក ឆ្លើយតបនឹងលក្ខណៈខ្ពស់បំផុតនៃសមត្ថភាពបែប Off Road ដ៏ពិតប្រាកដរបស់រថយន្ត Pick Up Sport Off Road សម្រាប់មនុស្សទូទាំងពិភពលោក។

ទីលានបើកបររថយន្ត Four Wheel Drive អ៉ីស៊ុយស៊ុយ ប៉ាតាយ៉ា បានចាប់ផ្តើមបើកជា លើកដំបូងក្នុងឆ្នាំ១៩៩២ក្នុងឱកាស សម្ពោធរថយន្ត «Isuzu Rodeo Wheel Drive» ជារថយន្តភីបអាប់កង់បួន តម្លើងនៅក្នុងប្រទេសថៃជាលើកដំបូង។

គួរបបញ្ជាក់ថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ទីលានបើកបររថយន្ត Four Wheel Drive អ៉ីស៊ុយស៊ុយ ប៉ាតាយ៉ា បាន បំពេញតួនាទីជាសាលាបណញតុះ​បណ្តាលអំពីវិធី​ប្រើប្រាស់​រថយន្ត Four Wheel Drive យ៉ាងត្រឹមត្រូវ និងមានសុវត្ថិភាព ជូនដល់អ្នកប្រើប្រាស់រថយន្តដែលចាប់អារម្មណ៍ ដោយក្នុងនោះរួមមានអ្នកចូលរួមទាំងផ្នែករដ្ឋ និងផ្នែកឯកជន ហើយត្រូវបាន កត់ត្រា ជាសកម្មភាពដើម្បីសង្គម តាមទស្សនវិស័យរបស់ស្ថាប័ន «វិថីអ៉ីស៊ុយស៊ុយ»។

បន្ថែមពីលើនេះ ទីលាននេះ ក៏ត្រូវបានប្រើប្រាស់ សម្រាប់ការបើករបរសាកល្បងរបស់អ្នកទទួលលក់ បន្តព្រមទាំងអ្នកលក់ រថយន្ត អ៉ីស៊ុយស៊ុយ មកពីប្រទេសផ្សេងៗ ដែលធ្វើដំណើរមកកាន់ប្រទេសថៃ Fleet Customer និងអ្នកសារព័ត៌មានផងដែរ។

រថយន្តម៉ាកយីហោដំបូងបំផុតក្នុងវិស័យរថយន្តភីកអាប់ប្រទេសថៃ ដែលផ្តល់ភាពប្រាកដនិយមខ្ពស់ ផ្លាស់ប្តូរបានដោយ ងាយ ស្រួល ឆាប់រហ័ស អាចផ្លាស់ប្តូរប្រព័ន្ធបើក​បរ​បានតាមសេចក្តីត្រូវការ ដោយអាចជ្រើសរើសឲ្យវិលកង់២ ឬកង់៤ក៏បាន ជ្រើស រើស ប្រើប្រាស់បានងាយស្រួលរហូតគ្មានដែនកំណត់ និងដាស់អារម្មណ៍ផ្សងព្រង​របស់អ្នកចូលចិត្តសកម្មភាពប្រភេទ Active Adventure ឲ្យរឹតតែរំភើបញាប់ញ័រ និងសប្បាយរីករាយខ្លាំងឡើងថែមទៀត។ នេះចាត់ទុកថាជាការពេញចិត្តថ្មីមួយ ជាមួយ បទពិសោធន៍ដែលក្រុមហ៊ុន ទ្រីផេត អ៉ីស៊ុយស៊ុយសេសល៍ចំកាត់ បានរៀបចំជូនទស្សនានៅប្រទេសថៃ៕