(ហ្សាការតា)៖ ទូកមួយគ្រឿង​​ដឹកអ្នកដំណើរ​ចំនួន១៩នាក់ បានលិចនៅក្បែរខេត្ត South Sulawesi នៃតំបន់ភាគ​កើត​ប្រទេស​ឥណ្ឌូណេស៊ី និងបានបណ្តាល​ឲ្យមនុស្សចំនួន ០៧នាក់បាត់បង់ជីវិត។ នេះបើ​តាម​សេចក្តីរាយការណ៍​ពីទីភ្នាក់ងារ​​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី ដែលដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រធានទីភ្នាក់គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ខេត្ត​លោក H. Alamsyah បានឲ្យដឹងថា​ ទូកខាងលើ​បានលិច​នៅច្រក​សមុទ្រ Makassar ក្នុង​សង្កាត់ Takalar ហើយលោក​បានបន្ថែម​ថា «ប្រតិបត្តិការ​រុករកមនុស្ស​ដែលបាត់ខ្លួន​កំពុងតែប្រព្រឹត្តទៅហើយ ដោយមាន​ការចូលរួមជួយ​ពីសំណាក់​​កងនាវាជើងទឹក ព្រមទាំង​បុគ្គលិករបស់​ការិយាល័យស្វែងរក​ និងជួយសង្រ្គោះ​របស់​ឥណ្ឌូណេស៊ី»។ ព័ត៌មានបន្ថែមនឹងមានការចេញ​ផ្សាយនាពេលបន្តបន្ទាប់ទៀត៕