(អាល្លឺម៉ង់)៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានលុបចោលគម្រោងដំណើរទស្សនកិច្ច ទៅកាន់ប្រទេស​អាល់ហ្សេរី នៅថ្ងៃចន្ទម្សិលមិញនេះ ដោយសារតែប្រធានាធិបតីអាល់ហ្សេរី លោក Abdelaziz Bouteflika មិនអាចធ្វើជំនួប​ជាមួយបាន ដោយសារតែលោកមានជំងឺរលាកទងសួត។ នេះបើតាមរបាយការណ៍ ពីការិយាល័យប្រធានាធិបតីអាល់ហ្សេរី ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោកស្រី Merkel គ្រោងនឹងទស្សនកិច្ចទៅកាន់អាល់ហ្សេរី នៅថ្ងៃចន្ទដោយវាគឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ច ទៅកាន់តំបន់អាហ្វ្រិកខាងជើង របស់លោកស្រី។ នេះបើតាមរបាយការណ៍ ពីការិយាល័យប្រធានាធិបតី។

​លោក Bouteflika ប្រធានាធិបតីអាល់ហ្សេរី បានកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនៅក្នុងឆ្នាំ២០១៣ ហើយបច្ចុប្បន្ននេះកម្របង្ហាញខ្លួន នៅទីសាធារណៈណាស់ភាគច្រើនបង្ហាញខ្លួន តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្នុងជំនួបជាមួយប្រតិភូ ដែលមកបំពេញទស្សនកិច្ច៕