(​អ៊ីស្លាម៉ាបាដ)៖ ការផ្ទុះដ៏ខ្លាំងក្លាមួយ​បានកើតមានឡើងនៅ​ទីក្រុង Charsadda នៃភាគពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន​នៅថ្ងៃអង្គារនេះ ដែលចំនួនជនរងគ្រោះជាបឋមគឺមនុស្ស ០៣នាក់ស្លាប់ និង១១នាក់ផ្សេងទៀត​រងរបួសធ្ងន់ និងស្រាល។ នេះបើតាម​ស្ថានីយ៍​ទូរទស្សន៍ នៅក្នុងតំបន់​ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​ស្ថានីយ៍​ទូរទស្សន៍ Dunya TV តាមរយៈការ​ដកស្រង់សម្ដី​ពីក្រុមមន្ត្រី​នៅក្នុងទីក្រុង Charsadda ការផ្ទុះនេះ​បានកើតឡើង​នៅខាង​ក្រៅតុលាការមួយ ខណៈនារយៈពេល​១០ថ្ងៃមកនេះមានមនុស្ស​យ៉ាងហោច​ណាស់១០០នាក់បានស្លាប់​ និងរងរបួស ដោយសារ​តែ​ការវាយប្រហា​ដោយបំផ្ទុះ​គ្រាប់បែក​អត្តឃាតពីសំណាក់​ក្រុមភេរវករ និងការវាយ​ប្រហារសងសឹកដោយកង​កម្លំាងរដ្ឋាភិបាល។ សម្រាប់លើកនេះ​គេនៅមិនទាន់ដឹងពីក្រុមដែលនៅក្រោយការបំផ្ទុះនៅឡើយទេ៕