(ប៉ារីស)៖ នៅមុននេះបន្តិច​​សមត្ថកិច្ចបារាំងបានប្រកាសធ្វើការជម្លៀស និងប្រាប់មនុស្សម្នាទាំងអស់​​នៅក្នុង​ព្រលាន​យន្តហោះ Orly នៃទីក្រុងប៉ារីសឲ្យចាកចេញពីទីនោះជាបន្ទាន់ បន្ទាប់ពីប៉ូលិស​បានបង្ខំចិត្ត​បាញ់បុរសម្នាក់ ដែលបាន​ព្យាយាម​ដណ្តើម​កាំភ្លើងពី​ទាហានបារាំង។ នេះបើតាម​ការចេញផ្សាយ​ព័ត៌មាននៅមុននេះ​បន្តិច ដោយវែបសាយ​អង់គ្លេស The Sun នារសៀល​ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។

បច្ចុប្បន្នប៉ូលិស​បារាំងកំពុង​តែចេញប្រតិបត្តិការ​នៅឡើយ ដើម្បីគ្រប់គ្រង​ស្ថានការណ៍បន្ទាន់​នៅព្រលាន​យន្តហោះខាងលើនេះ ខណៈការប្រកាសត្រូវបានធ្វើឡើយ ឲ្យអ្នកដំណើរគ្រប់គ្នាគេចចេញពីព្រលាន​យន្តហោះ Orly ជាបណ្តោះអាសន្ន។ សម្រាប់ព័ត៌មាន​លម្អិត​នឹងមានការចេញ​ផ្សាយជាបន្ត​បន្ទាប់ទៀត៕