(ម៉ារ៉ុក)៖ ស្តេចរបស់ប្រទេសម៉ារ៉ុក ព្រះអង្គ Mohammed VI បានតែងតាំងអតីតរដ្ឋមន្ត្រីការបរទេស លោក Saadeddine Othmani ធ្វើជានាយករដ្ឋមន្ត្រី ជាមួយនឹងការងារដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ។

លោក Othmani បានធ្វើជារដ្ឋមន្ត្រីការបរទេសប្រទេសម៉ារ៉ុក នៅចម្លោះឆ្នាំ២០១២ដល់ឆ្នាំ២០១៣ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ជំនួសឲ្យលោកអតីតនាយករដ្ឋមន្ត្រី Abdelilah Benkirane និងជាប្រធានគណបក្ស Islamist Justice and Development Party បន្ទាប់ពីលោកបានទទួលបរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាល ក្នុងរយៈពេល៥ខែ៕