(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិ​ការណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះចម្បាំងទំនើបៗសរុបមិនក្រោម១០០គ្រឿងនោះឡើយ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចូលរួម​សមយុទ្ធ​ការពារជាតិប្រចាំឆ្នាំថ្មីមួយទៀតឈ្មោះថា «Max Thunder» ដែលបាននិងកំពុងប្រព្រឹត្តទៅនៅតំបន់ឧបទ្វីបកូរ៉េ។

២៖ ក្រុមភេរវករ ISIS ចេញមុខអះអាងថា ជាអ្នកនៅពីក្រោយ ការបាញ់សម្លាប់ប៉ូលិសម្នាក់នៅតំបន់ Champs Elysees ក្បែរវិមានទូ​អ៊ែហ្វែលក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង។

៣៖ បាតកម្មដ៏កក្រើកសំដៅប្រឆាំងរដ្ឋាភិបាល នៅវេណេស៊ុយអេឡា បង្កឲ្យមនុស្សស្លាប់កើនដល់ ០៩នាក់, របួសជាង ២២០នាក់, និងចាប់ខ្លួន ៣១២នាក់ ខណៈប្រធានាធិបតីលោក Nicolas Maduro បង្គាប់ឲ្យបើកការស៊ើបអង្កេតលើក្រុមហ៊ុនទូរស័ព្ទចល័តដ៏ល្បី​​ឈ្មោះ​មួយ ដោយសង្ស័យថាបានចូលដៃនឹងបក្សប្រឆាំង រួចញុះញង់​បំផ្ទុះ​បាតុ​កម្ម។

៤៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Wissanu Krea-ngam បានប្រកាសនៅថ្ងៃ​សុក្រ​នេះថា ព្រះរាជពិធីឡើង​គ្រងរាជ្យសម្បត្តិជាផ្លូវការ​របស់ស្តេចអង្គថ្មី ព្រះបាទ មហា វិច្ចិរ៉ាឡុងកន នឹងប្រារព្ធធ្វើឡើងនៅអំឡុងចុងឆ្នាំ២០១៧ខាងមុខនេះ។

៥៖ មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​បាន​ប្រាប់ ​CNN ​នៅមុន​នេះ​បន្តិច​ថា ​កងទ័ពអាកាស​ជួរមុខ ​អម​ដោយ​យន្តហោះ​ចម្បាំង ​និងយន្ត​ហោះ​​ទម្លាក់​គ្រាប់បែក​-​មី​ស៊ី​ល​របស់​ប្រទេស​ចិន ​ត្រូវ​បាន​ទទួល​បាន​បញ្ជា​ឲ្យ​ស្ថិតនៅ​ក្នុង​​ការ​ប្រុង​ជើងការ​កម្រិតខ្ពស់​បំផុត ​ខណៈ​ដែល​សហរដ្ឋអាមេរិក​មើលឃើញ​ថា ​ចិន​កំពុង​ត្រៀមខ្លួន​ឆ្លើយតប​​នឹង​ស្ថានការណ៍​នៅ​កូរ៉េខាងជើង ​ក្នុងករណី​មានការ​ផ្ទុះ​សង្គ្រាម​ឡើង​។

៦៖ ទីបំផុតក្រុមប្រឹក្សាសន្តិសុខ UN បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ចំពោះការបាញ់​សាកល្បងមីស៊ីលផ្លោង មិនបានសម្រេច​នាពេលថ្មីៗនេះ ហើយព្រមាន​ដាក់ទណ្ឌកម្មថ្មីប្រឆំាងទីក្រុងព្យុងយ៉ាង​ សម្រាប់ការប្រកាន់អាកប្បកិរិយាបង្ករឿង និងអស្ថេរភា​ឥត​ឈប់​ឈរ។

៧៖ ពិធីតាំងពិរពណ៌កលក្ខណៈកម្សាន្តរយៈពេលបីថ្ងៃ «Thailand Comic Con 2017» ដែលស្តីពីវិដេអូហ្គេម គំនូរជីវចល តុក្កតា និង​សកម្ម​ភាពជាច្រើនផ្សេងទៀត កំពុងតែប្រព្រឹត្តទៅនៅឯទីក្រុងបាងកក៕