(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងឲ្យដឹងថា លោកចង់ឱឲ្យទីក្រុងសេអ៊ូល​បង់ប្រាក់ចំនួន១ពាន់​លានដុល្លារ សម្រាប់ប្រព័ន្ធ​ខែលការពារមីស៊ីល THAAD ដែលកំពុងដាក់​ពង្រាយនៅ​លើទឹកដីកូរ៉េខាងត្បូង។

២៖ យានអវកាស Cassini របស់អង្គការ NASA ដែលជិតនឹងដល់ពេលបញ្ចប់តួនាទីទៅហើយ​នោះ ធ្វើការថតនិង​បញ្ជូន​រូប​ភាព​ត្រឡប់​មក​ផែន​ដី​ជា​ច្រើន ដែលជារូបថតនៅតំបន់ក្នុងខ្សែក្រវ៉ាត់​ភពសៅរ៍ (Ring of Saturn) ដែលជារឿងមិនធ្លាប់មាននោះឡើយក្នុង​ប្រវត្តិសាស្ត្រនៃការថតរូបភាព​ភពផ្សេងៗក្នុងទីអវកាស។

៣៖ ប្រទេសចិន ធ្វើការហោះហើរបង្អួតយន្តហោះចម្បាំប្រភេទថ្មីធុន JF-17B ដែលរួមដៃផលិតជាមួយប៉ាគីស្ថាន និង​មាន​សមត្ថ​ភាព​ប្រយុទ្ធ​ខ្ពស់ ហើយក៏អាចប្រើប្រាស់ក្នុងការបង្ហាត់បង្រៀនបានផងដែរ។

៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បដិសេធក្នុងការនិយាយទូរស័ព្ទ ជាមួយប្រធានាធិបតីកោះតៃវ៉ាន់ ព្រោះ​មិន​ចង់​បង្ក​ឲ្យ​ចិន​រង្គាស​ចិត្ត​។

៥៖ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ចូលរួមការហ្វឹកហាត់បង្ការគ្រោះអាសន្ន នៅឯអាកាសយានដ្ឋានអន្តរជាតិ Vancouver នៃ​ប្រទេស​កា​ណា​ដា។

៦៖ មេទ័ពជើងទឹកអាមេរិក ថ្លែងថាពេលនេះកោះហាវ៉ៃ មិនទាន់ត្រៀមខ្លួនទប់ទល់មីស៊ីលកូរ៉េខាងជើងនៅឡើយទេ និង​អំពាវ​ឲ្យ​តំឡើង​ប្រព័ន្ធ​​ស្ទាក់​ចាប់​មីស៊ីល​ទៅ​ទីនោះ​ជាបន្ទាន់​។

៧៖ លោក ដូណាល់ ត្រាំ បញ្ជាក់អះអាងថា ជម្លោះទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើងជាមួយកូរ៉េខាងជើង ប៉ុន្តែ​អាមេរិក​ចង់​បាន​ដំណោះ​ស្រាយ​ដោយសន្តិវិធីជាង។