(អឺរ៉ុប)៖ ខ្សែវីដេអូតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលបង្ហាញអំពីទិដ្ឋភាពក្នុងកិច្ចប្រជុំបណ្តាសមាជិកអង្គការ NATO ក្នុងទីក្រុងព្រុចសែល នាពាក់កណ្តាលសប្តាហ៍នេះ បានធ្វើពិភពលោកទាំងមូលចាប់អារម្មណ៍ ហើយសារព័ត៌មានអន្តរជាតិធំៗចុះផ្សាយព្រោងព្រាតនោះគឺលោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បានបង្ហាញអត្តចរិតជាកំពូលមហាអំណាច ដោយដើរមកក្រោយគេ រួចចាប់ទាញដៃនាយករដ្ឋមន្ត្រី​ម៉ុងតេណេហ្គ្រោ ចេញដើម្បីខ្លួនបានមកឈរនៅកណ្តាលឆាក ហើយថែមទាំងយកដៃទាំងពីរ​ចាប់សម្រួល​អាវធំ ប្រកបដោយទឹកម៉ឺងម៉ាត់ នៅកណ្តាលឆាកថែមទៀតផង។ នេះបើតាមដកស្រង់ខ្សែវីដេអូរបស់ CNN នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។